Sunday, August 11, 2013

មេដឹកនាំគណបក្ស ប្រឆាំង បានព្រមាន និងអំពាវនាវជាថ្មី ដល់មហាជន ឲ្យធ្វើមហាបាតុកម្ម

ភ្នំពេញ៖ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៣ នេះថា លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ជាថ្មីម្តងទៀត បានព្រមាន និងអំពាវនាវដល់មហាជន ឲ្យធ្វើការ ប្រឆាំងទៅនឹងលទ្ធផល នៃការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ ប្រសិនបើគណៈកម្មា ធិការ ឯករាជ្យមួយនេះ នៅតែមិនអាចរកឃើញ ពីភាពមិនប្រក្រកី នៃការបោះឆ្នោតបានទេ។
លោក បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុក របស់គាត់ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៣ នេះថា «ខ្ញុំនឹង ត្រឡប់មកកាន់ មាតុប្រទេសវិញ នៅពេលឆាប់ៗនេះ ហើយយើងនឹងធ្វើមហាបាតុកម្ម ដើម្បីទាមទារឲ្យមានការ ផ្លាស់ប្តូរមេដឹកនាំ បច្ចុប្បន្ន ប្រសិនបើវត្តមាន ក្រុមអ្នកបច្ចេកទេស ត្រួតពិនិត្យការបោះឆ្នោត នៅតែមានភាព ចម្រូងចម្រាស់ និងមិនអាចផ្តល់ភាពយុត្តិធម៌ ដល់ប្រជាជន ដែលជាម្ចាស់ឆ្នោត»។
លទ្ធផលបឋម បានបង្ហាញថា គណបក្សកាន់អំណាច ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានឈ្នះ ៦៨អាសនៈ នៃអាសនៈចំនួន ១២៣ របស់រដ្ឋសភា ហើយគណបក្សសង្គ្រោះជាតិ បាន ៥៥អាសនៈ។
ចំពោះលទ្ធផលបឋមនេះ លោក សម រង្ស៊ី បានធ្វើការបដិសេធចោល ហើយបានអះអាងថា មានភាពមិនប្រក្រតី ជាច្រើន នៅកំឡុងពេលបោះឆ្នោត និងបានអំពាវនាវឲ្យបង្កើត គណៈកម្មាធិការត្រួតពិនិត្យ ការបោះឆ្នោត ឯករាជ្យមួយ ប្រសិនបើមិនដូច្នោះទេ និងមានមហាបាតុកម្មទូទាំងប្រទេស។
គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស ខេង បាននិយាយ កាលថ្ងៃសុក្រ ទី០៩ ខែសីហា កន្លងទៅនេះថា ទាហាន និងរថពាសដែក បានដាក់ពង្រាយនៅតំបន់ជាយក្រុង នៃរាជធានីភ្នំពេញ ដើម្បី ធានាសន្តិសុខ និងសុវត្ថិភាពសង្គម បន្ទាប់ពីលោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើមហាបាតុកម្ម ប្រឆាំងទៅនឹងលទ្ធផល នៃការបោះឆ្នោត៕

 ប្រភពពី ដើមអំពិល
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top