ប្រភព ៖ KhmerOnlienNews
មនុស្ស១២ នាក់បាត់បង់ជីវិត និង១៥នាក់បាត់ខ្លួន ៦២នាក់
រងរបួសនៅក្នុងការផ្ទុះឧស្ម័នហ្គាសកាលពីថ្ងៃទី៦ សីហា ក្នុងទីក្រុង
រ៉ូហ្សារីអូ ប្រទេសអាសង់ទីន ។ ហេតុការណ៍ផ្ទុះខាងលើចេញពីអគារ
ជាន់ទី១១ ធ្វើឱ្យខូចខាតយ៉ាងដំណំនៅក្នុង អគារនោះ បង្អួចកញ្ចក់
ត្រូវបែកបាក់ ស្ទើរតែទាំងស្រុង ។ លើសពីនេះទៅទៀត
កម្លាំងផ្ទុះខ្លាំងក៏បានប៉ះពាល់ដល់អគារ ផ្សេងៗទៀតនៅក្បែរនោះ ។
ហេតុការណ៍ផ្ទុះហ្គាសខាងលើ មាន សភាពខ្លាំងជាងគេបំផុត
មិនធ្លាប់មាន ពីមុនមកក្នុងទីក្រុងធំទី៣របស់អាសង់ទីន ។
ការផ្ទុះនោះ ក៏បានបំផ្លាញទ្រព្យសម្បត្ដិ
ទ្រង់ទ្រាយធំមិនធ្លាប់មានពីមុន ផងដែរ ។ សាក្សីនៅ
កន្លែងកើតហេតុបានឱ្យដឹង ថា មុនការផ្ទុះកើតឡើងក៏មានក្លិនហ្គាស
ចេញពីផ្ទះនៅជាន់ទី១១ ។
ហេតុការណ៍ផ្ទុះហ្គាសកើតឡើងនៅ វេលាម៉ោង៩និង៤០នាទី ថ្ងៃទី៦
សីហា ។ រយៈពេល៤ម៉ោងក្រោយមក ទើបក្រុម
ឯកទេសអាចកាត់ផ្ដាច់ប្រព័ន្ធហ្គាសដែល តភ្ជាប់ទៅជាន់ខាងលើ
បណ្ដាលឱ្យផ្ទុះឆេះ នោះ និង៥ម៉ោងក្រោយមកទើបក្រុម
ពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានភាព បាន ។
ភ្លើងឆេះសន្ធោសន្ធៅធ្វើឱ្យសកម្ម ភាពជួយសង្គ្រោះពលរដ្ឋដែលជាប់គាំង
នៅខាងក្នុង ប្រឈមនឹងឧបស័គ្គជាច្រើន
ទើបបណ្ដាលឱ្យមានអ្នកស្លាប់បាត់ខ្លួន និង រងរបួសច្រើនបែបនេះ ។
បុគ្គលិកសុខាភិបាលនៅទីក្រុងរ៉ូ ហ្សា រីអូ
ក៏បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ជាបន្ទាន់
គឺដើម្បីជួយសង្គ្រោះព្យាបាល ដល់អ្នករងរបួស ។ ក្រុមជួយសង្គ្រោះ
បញ្ជាក់ថា អ្នកស្លាប់នឹងកើនឡើងជា បន្ត ទៀត
ដោយពេលនេះមានអ្នករងរបួសច្រើន ៕
0 comments