Wednesday, August 7, 2013

ក្មេងប្រុស​ម្នាក់​រួចផុត​ពី​ជីវិត បន្ទាប់ពី​ដួល​ជុង​នឹង​កន្ត្រៃ​ត្រង់​លើ​​រង្វង់​ភ្នែក​​​ខាង​​ស្តាំ

ប្រភព៖ PhnomDa

ក្មេង​រូបនេះ មានឈ្មោះ វ៉ាង ជៀ​រ៉ុង រស់នៅ​ខ័​ណ្ឌ Wushan ស្ថិតក្នុង​ខេត្ត Gansu ភាគ​ខាងលិច​នៃ​ប្រទេស​ចិន នៅ​ថ្ងៃកើតហេតុ​នោះ បាន​យក​កន្ត្រៃ​តូច (​សម្រាប់​កាត់​អំបៅ​នៅ​រោងចក្រ​) ពីលើ​តុ​នៅក្នុង​ផ្ទះ និង​បាន​រត់​លេង​នៅ​ជុំវិញ​ផ្ទះ​ដោយ​ដៃ​កាន់​វា (​កន្ត្រៃ​) ប៉ុន្តែ ជា​អ​កុស​ល្យ ជៀ​រ៉ុង ក៏បាន​រអិលដួល​ផ្កាប់មុខ ជុង​ក្បាល​នឹង​កន្ត្រៃ​ដែល​កំពុងកាន់​ជាប់​នឹង​ដៃ​តែម្តង ។​
​ប៉ុន្តែ សំណាងល្អ ដែល ជៀ​រ៉ុង បាន​រួច​ផុតពី​ការ​ខ្វាក់ភ្នែក ព្រោះថា កន្ត្រៃ​នោះបាន​ជុង​ជាប់​ផ្នែក​ខាងលើ នៃ​រង្វង់​ភ្នែក​របស់គេ ។​
​ក្រោយ​ហេតុការណ៍​បាន​កើតឡើង​ភ្លាមៗ ក្មេងប្រុស​រូបនោះ ត្រូវបាន​ឪពុកម្តាយ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Lanzhou ក្នុង​ខ័​ណ្ឌ Wushan ទីកន្លែង​ដែល​ក្រុមគ្រូពេទ្យ ធ្វើការ​វះកាត់​សង្គ្រោះបន្ទាន់ ដើម្បី​យក​កន្ត្រៃ​នោះ​ចេញពី​ក្បាល​របស់ ជៀ​រ៉ុង ។​
​គ្រូពេទ្យ​បាន​និយាយថា កន្ត្រៃ​​​​​​​កខ្វក់ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ហត់ ប៉ុន្តែ សម្រាប់​កូនក្មេង​ដែល​ទើប​តែមាន​អាយុ ២ ឆ្នាំ ៨​ខែ ប៉ុណ្ណោះ គឺអាច​ព្យាបាល​ឲ្យ​សះស្បើយ​បាន ។
​ទោះជា​យ៉ាងណា ករណីនេះ​ចាត់ទុកជា​មេរៀន​មួយ សម្រាប់​អាណាព្យាបាល​គ្រប់ៗ​រូប ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ក្នុងការ​ទុកដាក់​របស់​ដែល​បង្ក​គ្រោះ​​​​​ថ្នាក់​ដល់​កូន ៕​


Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top