Thursday, August 15, 2013
ធ្វើដំណើរតាមផ្លូវកាត់ពេលស្រវឹងស្រាហែលឆ្លងព្រែកលង់ស្លាប់
ខេត្ដស្វាយរៀង ៖ បុរសម្នាក់បានលង់ទឹកព្រែកស្លាប់ ដោយគេសង្ស័យថា ពេលស្រវឹងស្រាទៅផ្ទះតាមផ្លូវកាត់ ។ ករណីខាងលើនេះត្រូវបានគេរកឃើញសាកសពកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ នៅក្នុងព្រែកកន្ទុយវៃ ក្នុងភូមិស្វាយ សង្កាត់ចេក ក្រុង-ខេត្ដស្វាយរៀង ។
គ្រួសារជនរងគ្រោះបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ វ៉ាន់ យ៉ុង អាយុ៤៣ ឆ្នាំមុខរបរជាកសិករ រស់នៅក្នុងភូមិផ្ទល់ សង្កាត់ចេក ក្រុងស្វាយរៀង ។ ក្រុម គ្រួសារជនរងគ្រោះបានឱ្យដឹងដែរថា មុនពេលកើតហេតុកាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៣ វេលាម៉ោង៤រសៀល ជនរងគ្រោះបានទៅលេងផ្ទះយាយនៅ ក្ន្នុងភូមិព្រៃវល្លិ ឃុំកំពង់ចម្លង ស្រុក ស្វាយជ្រំ ដើម្បីនិយាយរឿងលក់ដីស្រែ តែនៅពេលនោះក្រោយពីចប់ការពិភាក្សា លក់ដីស្រែក៏បានជួបជុំផឹកស៊ីរហូតដល់ ស្រវឹង ហើយជនរងគ្រោះបានសម្រាន្ដ នៅទីនោះមួយយប់ ។ លុះព្រឹកឡើងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ជនរងគ្រោះបាន ធ្វើដំណើរពីផ្ទះយាយទៅកាន់ផ្ទះប្អូនថ្លៃ ស្ថិតក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយ ជ្រំហើយត្រូវបានប្អូនថ្លៃបបួលផឹកស៊ីបន្ដ រហូតដល់វេលាម៉ោង២រសៀលថ្ងៃដដែល ទំនងជាជនរងគ្រោះនឹកចង់វិលត្រឡប់ ទៅផ្ទះប៉ុន្ដែជនរងគ្រោះមិនបានធ្វើដំណើរ តាមផ្លូវគោកក៏ចុះផ្លូវកាត់ហែលទឹកតាមព្រែកក៏បាត់ខ្លួនតែម្ដង ។
ក្រោយពីការបាត់ខ្លួនក្រុមគ្រួសារជន រងគ្រោះក៏បានមកសួរនាំផ្ទះយាយ និង ផ្ទះប្អូនថ្លៃ តែត្រូវគេប្រាប់ថា ជនរងគ្រោះ បានចាកចេញទៅយូរហើយ ។ ដោយមានការសង្ស័យថា ជនរងគ្រោះធ្វើដំណើរ ឆ្លងព្រែកក៏បានជួលទូកអ្នកភូមិ ព្រម ទាំងអួនអូសចុះឡើងក្នុងព្រែកអស់រយៈ ពេលជាង៣ម៉ោងទើបប្រទះឃើញសាក សពស្លាប់បាត់ទៅហើយ ។
សាកសពជនរងគ្រោះបើតាមការអះអាងពីមន្ដ្រីជំនាញឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹក តែពុំមែនជាអំពើឃាតកម្មអ្វីទេ ព្រោះពុំមានស្លាកស្នាមដែលគួរឱ្យសង្ស័យទាក់ទិនការសម្លាប់ណាមួយពី ឃាតកឡើយ ។
សាកសពជនរងគ្រោះក្រោយពីពិនិត្យ និងការសន្និដ្ឋានរបស់សមត្ថកិច្ចរួចបាន ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
__________________________
ប្រភពព័ត៌មានពី៖ នគវត្ត
0 comments