ប្រភពជាច្រើនដែលធ្លាប់ចេញនាពេលកន្លងមកបានរំពឹងថាក្រុមហ៊ុន Apple នឹងមិនកែប្រែនូវទំហំរបស់ iPhone 5S នោះទេ គឺគ្រាន់តែបន្ថែមលក្ខណសម្បត្តិបច្ចេកទេសមួយចំនួនទៅលើ iPhone 5 (update) ប៉ុណ្ណោះ ប៉ុន្តែស្របពេលនោះដែរក៏មានអ្នកវិភាគនិងប្រភពខ្លះថា iPhone 5S នឹងមានច្រើនពណ៌ ។ បើ Apple មិនមានការកែប្រែទំហំអេក្រង់របស់ iPhone 5S នោះទេគេជឿថា iPhone 6 នឹងមានអេក្រង់ធំជាង iPhone ដែលមានវត្តមានលើទីផ្សារនាពេលបច្ចុប្បន្ននេះ ។ និយាយពីទូរស័ព្ទទំនើបអេក្រង់ធំៗប្រភេទ Phablet ពិតជាមានទីផ្សារគួរឲ្យកត់សំគាល់ហើយក្រុមហ៊ុនផលិតទូរស័ព្ទល្បីៗ ជាច្រើនបានបញ្ចេញទូរស័ព្ទទំនើបប្រភេទ Phablet អស់ហើយ នៅតែ HTC, Nokia និង Apple នោះទេ ប៉ុន្តែកាលពីខែកក្កដាកន្លងទៅប្រភពពី WSJ បានរាយការណ៍ថា «Apple ធ្វើការសាកល្បងអេក្រង់ទំហំធំសម្រាប់ iPhones និង iPads»។ ប្រិយមិត្តធ្លាប់បានឃើញនូវរូបភាពគំរូ iPhone 6 (ឬ iPhone 6 concept) ជាច្រើនមកហើយប៉ុន្តែគំរូ iPhone 6 ដែលគេពេញចិត្តជាងគេនោះគឺ គំរូ iPhone 6 រចនាឡើងដោយ លោក Jhonny Phaid ដែលមានបង្ហាញក្នុងអត្ថបទនេះ ។
ប្រភពពី PorPok
0 comments