Friday, August 9, 2013

បុរស​ម្នាក់​សម្លាប់​ប្រពន្ធ ​រួចបង្ហោះ​តាម Facebook

អាមេរិច៖ ​បុរស​ជនជាតិ​អាមេរិក​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទ​មនុស្សឃាត ដោយ​គាត់​បានសម្លាប់​ប្រពន្ធ​របស់គាត់​ផ្ទាល់ ហើយ​បង្ហោះ​ ​រូប​ប្រពន្ធ របស់គាត់​ដែល​ស្រោច ទៅដោយ​ឈាម ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​។​
​តាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​បាន​ឲ្យ​ដឹងថា រូបភាព​នោះ​ត្រូវបាន​បង្ហោះ​កាលពី​ម្សិលមិញ ជនល្មើស​ ​ម្នាក់នេះ មាន​ឈ្មោះថា Derek Medina អាយុ ៣១​ឆ្នាំ រីឯ​ជនរងគ្រោះ​ត្រូវជា​ប្រពន្ធ មាន​ឈ្មោះថា Jennifer Alfonso ​អាយុ ២៦​ឆ្នាំ​។
​យ៉ាងណាមិញ ប្រភពព័ត៌មាន​បាន​ប្រាប់​ថែម​ទៀតថា នៅក្នុង​រូប​ដែល​គាត់​បាន​បង្ហោះ​នោះ បានសរសេរថា ខ្ញុំ​នឹងត្រូវ​ ​ជាប់គុក ឬ ទោស​ប្រហារជីវិត ដោយសារតែ​បានសម្លាប់​ប្រពន្ធ​របស់ខ្ញុំ ហើយ​ស្រលាញ់ និង​នឹក​មិត្ត​ភ​ក្កិ​ទាំងអស់គ្នា​ ​សូម​ថែរក្សារ​ខ្លួន​។




ប្រភពពី វាលឥន្រ្ទី
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top