ភ្នំពេញ : ប៉ុន្មានថ្ងៃមុនកន្លងមកនេះពោលគឺតាំងពី
ដើមខែ សីហា ឆ្នាំ ២០១៣ នេះ ព្យុះភ្លៀងនៅកម្ពុជា
និងទឹកបានហូរបុកពីបណ្តាប្រទេសជិតខាងមួយ
ចំនួនបានធ្វើឲបណ្តាខេត្តមួយចំនួនដូចជាខេត្តបន្ទាយ
មានជ័យ , ក្រចេះ , កំពង់ធំ , ព្រះវិហារ ,កំពង់ចាម និង
ខេត្តកណ្តាលបានលិចលង់បណ្តាលឲពលរដ្ឋមួយ
ចំនួនបានស្លាប់ ។
មន្រ្តីជំនាញក្រសួងធនធានទឹក និងឧតុនិយមបានអះអាង
នៅថ្ងៃទី ១២សីហា នេះថា ការធ្លាក់ភ្លៀងមួយចំនួនក្នុងរាជ
ធានីភ្នំពេញ និងបណ្តាខេត្តស្ទើរតែពេញទូទាំងប្រទេស
ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ មិនមែនជាឥទ្ធិពលរបស់ព្យុះឈ្មោះ
UTOR ទេ គឺជាឥទ្ធិពលប្រព័ន្ធសម្ពាធទាបធម្មតា ។
តាមការបញ្ជាក់ថា ដោយមូលហេតុនេះហើយ ទើបបណ្តាល
ឲមានភ្លៀងធ្លាក់ច្រើនរហូតបណ្តាលឲលង់លិច ប៉ុន្តែនឹងថយ
ចុះវិញ ចាប់ពីថ្ងៃទី ១៤ នេះតទៅ ៕
0 comments