Tuesday, August 6, 2013

វីដេអូ៖ បុគ្គលិកប្រុសមួយក្រុម ស្លៀកលីអូរត់ពេញទីក្រុង!

ប្រភព៖ ខ្មែរឡូត

កាលពីពេលថ្មីៗនេះ បុគ្គលិករបស់ក្លឹបហាត់ប្រាណមួយកន្លែង ត្រូវបានបង្ខំឲ្យរត់ដោយស្លៀកតែលីអូ នៅក្នុងទីក្រុង ដោយសារតែកំហឹងរបស់ថៅកែ។
យ៉ាងណាមិញ ក្លឹបហាត់ប្រាណនេះ ត្រូវបានគេដឹងថា មានទីតាំងនៅ ហ្វូសាន ខេត្ដខ្វាងតុង ប្រទេសចិន។ នៅក្នុងនោះ គេប្រទះឃើញ បុគ្គលិកទាំងនេះរត់នៅតាមផ្លូវ នៅក្នុងទីក្រុងនេះ ដោយស្លៀកត្រឹមតែលីអូ និងស្បែកជើងតែប៉ុណ្ណោះ។ ជាមួយគ្នានោះ តាមរបាយការណ៍បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យសកម្មភាពបែបនេះ ដោយសារតែបុគ្គលិកទាំងនេះ ធ្វើការយឺតយ៉ាវ ឬមិនអាចធ្វើការបានទាន់ពេលវេលា ដែលធ្វើឲ្យថៅកែ មានកំហឹង និងតម្រូវឲ្យពួកគេរត់តែម្ដង។
សម្រាប់សកម្មភាពទាំងនេះ ត្រូវបានអ្នកដំណើរថតបាន និងបញ្ចូលទៅក្នុងអ៊ិនធើណេត ដែលធ្វើឲ្យទស្សនាវីដេអូនេះហើយ បានរិះគន់ទៅលើថៅកែនេះ ដែលមានចិត្ដព្រៃផ្សៃឲ្យបុគ្គលិករបស់ខ្លួន រត់តាមផ្លូវសឹងតែស្រាតហើយនោះ ចុះហេតុអ្វីមិនដាក់ជាពិន័យផ្សេងទៅ?
តើប្រិយមិត្ដយល់យ៉ាងណាដែរ ចំពោះការដាក់ពិន័យបែបនេះ?



Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top