ភ្នំពេញៈ កន្លងមកទស្សនិកជនធ្លាប់ បានចោទជាសំណួរ
និងមានការ ងឿងឆ្ងល់ ថាពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ MY TV វីជេ
តាប៊ុយ និង លោក ជួប ចាន់កក្កដា ហៅ រ៉ូលីន ពិតជាមានទំនាក់ទំនងស្នេហា
ជាមួយគ្នាក្រៅឆាកពិតមែនឬយ៉ាង? ។
ចាប់តាំងពី តារាកំប្លែងលេងសំដី រ៉ូលីន
បានចូលទៅសម្តែងនិងធ្វើជាគណៈកម្មាការ នៅក្នុងកម្មវិធី “ពេញចិត្តអត់”
របស់ស្ថានីយទូរទស្សន៍ MY TV មកគេសង្កេតឃើញថា ភាពស្និទ្ធស្នាល រវាង រ៉ូលីន
និងវីជេ តាប៊ុយ ហាក់មានភាពផ្អែមល្ហែមជាមួយគ្នា ប្លែកខុសពីធម្មជាតិ
ទាំងខាងក្នុងទូរទស្សន៍ និងក្រៅឆាក ដោយជានិច្ចកាលពួកគេរមែង
បង្ហាញភាពជិតដិតរវាងគ្នា នឹងគ្នាប្លែកទាំងកាយវិការ និងពាក្យសំដីរហូត
ធ្វើឲ្យមហាជនបានចោទ ជាសំណួរជាច្រើន ជុំវិញទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់
ថាពិតជាមានស្នេហាជាមួយគ្នាប្រាកដមែន ឬយ៉ាងណា ? ។
ជុំវិញសំណួរនេះកន្លងមកត្រូវបាន រ៉ូលីន បានចេញមុខបកស្រាយការពិត
ពីទំនាក់ទំនង របស់ពួកគេ ទាំងពីររួចម្តងមកហើយ ដោយ រ៉ូលីន បានប្រកាសថាពួកគេ
គ្មានទំនាក់ទំនង ស្រឡាញ់ភេទដូចគ្នា ជាមួយ តាប៊ុយ ទេ ។
ប៉ុន្តែសំណួរទាំងអស់នោះ ត្រូវបានចោទសួរឡើងសារជាថ្មីម្តងទៀត
ក្រោយពីភាពផ្អែមល្ហែម របស់ពួកគេកាន់ តែបង្ហាញជាសាធារណៈទាំង នៅលើឆាក
និងក្រោយឆាកប្រៀបបីដូចជាគូស្នេហ៍ថ្មោងថ្មីប្រុសហើយនិងស្រី ។
ម្យ៉ាងវិញទៀតរាល់ការសម្តែង គេសង្កេតឃើញថា វីជេ តាប៊ុយ
ហាក់បញ្ចេញអាកប្បកិរិយាពេញចិត្ត ដូចជាស្រឡាញ់ រ៉ូលីន ពិតប្រាកដស្របពេលដែរ
កន្លងមកធ្លាប់មានខ្យល់ ព្យុះបោកបក់ទៅលើពិធីកររូបនោះ ថាស្រឡាញ់
បុរសភេទដូចគ្នា ។ ព័ត៌មាននេះ មិនទាន់ស្ងប់ផងក៏ស្រាប់តែមានព័ត៌មានថ្មីមួយទៀត
លេចឮថា វីជេ តាប៊ុយ និង រ៉ូលីន លួចលាក់បង្កាត់ភ្លើងស្នេហ៍
ក្រៅឆាកជាមួយគ្នាថែមទៀតផង ៕
ពាក់ព័ន្ធនឹងព័ត៌មាននេះដែល Looking TODAY មិនទាន់អាចទាក់ទងទៅតារាសម្តែង
កញ្ញា រ៉ូលីន និងពិធីករ វីជេ តាប៊ុយ បានទេ នៅថ្ងៃទី១៦ ខែសីហា
ឆ្នាំ២០១៣នេះទេ ៕
ទស្សនារូបភាពតារាជាច្រើនទៀត
ប្រភពពី Lookingtoday
0 comments