ប្រភព : នាវា
រូបភាពមួយចំនួន ដែលគេអះអាងថា ជារូបរបស់ នាង Tammy បេក្ខភាពបវរកញ្ញា ហុងកុង ត្រូវបានគេប្រទះឃើញ នៅលើបណ្តាញអិនធើណិត មុនពេលការប្រឡងបញ្ចប់បានមកដល់។
តែរូបភាពទាំងនេះ ត្រូវបានកញ្ញាដ៏ស្រស់ស្អាត Tammy ចេញមកបកស្រាយថា មិនមែនជារូបភាពរបស់នាងទេ ហើយនាងនឹងធ្វើសន្ធិសីទកាសែតមួយដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងបរិសុទ្ធរបស់នាងចំពោះមុខមហាជន។
ប៉ុន្តែទោះជាមានការបញ្ជាក់បែបនេះក្តី ក៏អ្នកដែលពូកែខាងប្រៀបធៀប និងជំនាញខាងប្រៀបធៀបនៅតែជឿថា រូបភាពនោះគឺពិតជារូបភាពរបស់នាង Tammy ច្បាស់១០០% តែគេនឹងធ្វើការតាមដាន និងស៊ើបអង្កេតមើលថា តើបុរសក្នុងរូបភាពនោះជាអ្នកណា ពេលនោះគឺនឹងដឹងការពិតមិនខាន។
កាលពីប៉ុន្មានសប្តាហ៌មុន នាង Jammy ក៏ត្រូវបានគេរិះគន់ថា បានធ្វើការវះកាត់កែសម្រស់ មុនពេលចូលមកប្រកួតបវរកញ្ញាហុងកុងដែលទង្វើនេះ គឺផ្ទុយពីលក្ខន្តិកៈរបស់គណកម្មការប្រកួតទាំងស្រុង។
សូមបញ្ជាក់ថា នៅមុនពេល ការប្រឡបបញ្ចប់បានមកដល់ មានរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងបេក្ខភាព បវរកញ្ញាហុងកុង តួយ៉ាងដូចជា បវរកញ្ញា Zhang កាលពីឆ្នាំ២០១២ ជាដើម។
កម្មវិធីប្រកួតបវរកញ្ញា ហុងកុង សម្រាប់ឆ្នាំ២៩១៣ កំពុងតែបន្តដំនើរការរបស់ខ្លួន បើទោះជាលេចលឺពត៌មានលំអៀងបន្តិចបន្តួចក្នុងការសម្រេចជ្រើសរើសបែបបេក្ខភាពក៏ដោយ៕
0 comments