នេះគឺជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលស្ត្រីម្នាក់ប៊ិះនឹងត្រូវរថយន្តដឹកទំនិញធន់ កណ្តាលមួយគ្រឿងកិនបែកក្បាលស្លាប់។ ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Yangzhou ខេត្ត Jiangsu ប្រទេសចិន ហើយស្ត្រីរងគ្រោះមានឈ្មោះ Shi។ មូលហេតុដែលបណ្តាលអោយកើតមានគ្រោះថ្នាក់នេះបណ្តាលមកពីអ្នករថយន្ត ដែលចតនៅខាងស្តាំដៃបានបើកទ្វាចុះពីរថយន្តដោយមិនបានមើលក្រោយ បណ្តាលអោយប៉ះត្រូវស្ត្រីរងគ្រោះកំពុងតែជិះកង់អាគុយ ខ្ទៀតប៉ះកង់រថយន្តដឹកទំនិញ ដែលកំពុងតែបើកបរ។ ប្រសិនបើនាងខ្ទៀតចូលមុននេះតែបន្តិច ក្បាលរបស់នាងប្រាកដជាត្រូវរថយន្តដឹកទំនិញកិនជាមិនខាន។
ទស្សនាហេតុការណ៍ទាំងអស់គ្នា៖
0 comments