Friday, August 9, 2013

នារីចូលចិត្ត ស្តាប់ពាក្យពេចន៌ អ្វីខ្លះ..?

អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្រ្ត​ស្នេហា​មួយក្រុម បានអះអាងថា  នារី 60% ក្នុងចំណោម 1000 នាក់ ចូលចិត្តពាក្យសរសើរ និង​ពាក្យ​ចែ​ចង់​ពី​បុរស ក្រៅពីនោះគឺមិនសូវខ្វល់ខ្វាយ ចំពោះពាក្យសម្តីឥតប្រយោជន៌ទេ។

ជាទូទៅ ពាក្យសម្តីពីរោះ មិនថាតែនារី រឺបុរសក្នុងវ័យស្នេហាទេ អ្នកណាក៏ចង់ស្តាប់ ចង់លឺដែរ តែគ្រាន់តែទទួលអារម្មណ៌ផ្សេងគ្នា តែប៉ុណ្ណោះ។ ក្នុងវ័យ កំពុងមានស្នេហា នារីទាំងអស់ ប្រាថ្នាចង់ស្តាប់សំលេងលួងលោម ថ្នាក់ថ្នមពីបុរសជាគូស្នេហ៌ ជាជាងការឲ្យគេប៉ះពាល់រាងកាយ នេះបើតាមរបាយការណ៌ នៃការសិក្សា តែបុរសដែលពូកែលួងលោម ដោយពាក្យសំដី គេក៏ពូកែខាងប៉ះពាល់រាងកាយ បង្កើតអារម្មណ៌ដែរ ដែលប្រការនេះ បានញំាងចិត្តនារីឲ្យ ទោរទន់ ជាងបានលឺសំលេងតែមុខ ទៅទៀត។

លទ្ធផលការសិក្សា បានបង្ហាញទៀតថា ពាក្យពេចន៌ដែលនារីចងស្តាប់ គឺពាក្យដែលលើកសរសើរ ឧទាហរណ៌ដូចជា អូនស្អាតណាស់ថ្ងៃនេះ... ថ្ងៃនេះមើលទៅដូចទេពអប្សរ... គ្នានអ្នកណាប្រៀបស្មើអូនទេ ជាដើម.. ដែលភាគច្រើនគឺផ្នែកសម្រស់ តែមានតិចតួចប៉ុណ្ណោះ ដែលនាងចូលចិត្តឲ្យ គេសរសើរ​ លើសមត្ថភាព និងជំនាញការងារ។

បញ្ហាដែលធ្លាប់កើតមាន៖ នារីជាច្រើនបាន ទទួលការឈឺចាប់ ចំពោះពាក្យពេចន៌ផ្អែមល្ហែម ដែលចេញពីមាត់បុរសមួយចំនួន ដែលនាងមិនស្គាល់ ប្រវត្តិច្បាស់ ព្រមទទួលការស្រលាញ់ពីគេ យ៉ាងងប់ចិត្ត។ ពេលខ្លះ ពាក្យពេចន៌ផ្អែមល្ហែម គឺជាការបោកប្រាស់តែប៉ុណ្ណោះ នេះបើតាមសម្តី អះអាងរបស់នារី មួយចំនួនដែលទទួលរងការឈឺចាប់ ព្រោះចាញ់មន្តសម្តីបុរស។

តើនារីគ្រប់រូបយល់យ៉ាងណាដែល?

ប្រភពពី នាវា
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top