Tuesday, August 13, 2013

បច្ចេក​ទេស​ដើម្បី ធ្វើ​ឱ្យ​សិច​ដល់​គោល​ដៅ

រឿងសិចជាការងារមួយ ដែលទាមទារឱ្យមានភាពល្អិតល្អន់បំផុត ដែលមិនអាចមើលថើៗ តែសម្បកក្រៅបានឡើយ ។ ព្រោះគូស្នេហ៍ នៅលើលោកនេះ ស្ទើរតែមួយរយភាគរយផ្ដោតប៉ុនប៉ងគោលដៅ ដូចៗគ្នា គឺចង់បានទៅដល់អារម្មណ៍មួយ ដែលពីមុនៗមកមិនដែល បានភ្លក្សរសជាតិ ។ ក៏ប៉ុន្ដែគួរឱ្យសោកស្ដាយ ព្រោះជានិច្ចកាលការ ងារសិចនេះក្នុងពេលតែមួយ គឺមានអ្នកទទួលបានជោគជ័យដោយ ក្ដីពេញចិត្ដ និងមានអ្នកបរាជ័យ ព្រោះអារម្មណ៍នៅប៉ែលប៉ោលមិន បានដូចប្រាថ្នា ។
ស្ទើរតែគ្រប់ការស្រាវជ្រាវ សុទ្ធតែបង្ហាញឱ្យឃើញដូចៗគ្នាថា អ្នកដែលទទួលបរាជ័យក្នុងរឿងនេះ ភាគច្រើនជាស្ដ្រី ព្រោះក្នុងរឿងនេះ នាងត្រូវការភាពទន់ភ្លន់ថ្នាក់ថ្នម មិនតក់ក្រហល់ បើពោលឱ្យងាយ យល់ គឺស្ដ្រីនាងត្រូវការពេលវេលា សាងអារម្មណ៍ម្ដងបន្ដិចៗ ទុកជា ថាមពលជួយរុញច្រានតាមក្រោយ ទើបអាចឈានទៅដល់គោលដៅ ដែលនាងប៉ុនប៉ងទុក ។
ខុសប្លែកពីបុរសដែលច្រើន តែទៅដល់ទីផ្ដាច់ព្រ័ត្រមុនស្ដ្រីជាដរាប ទោះបីជាបុរសនោះមានបញ្ហាក្រ ចេញទឹកកាមក៏ដោយចុះ ។ នៅ មានកត្ដាជួយជំរុញម្យ៉ាងទៀតដែល ជាមូលហេតុធ្វើឱ្យបុរសគេមាន ជ័យជម្នះនោះ គឺធម្មជាតិបានប្រទាន រង្វាន់ឱ្យបុរសមិនសូវមានការអៀន ខ្មាស ពេលធ្វើកិច្ចការមួយនេះខុស ពីស្ដ្រី ដែលនាងមានការអឹមអៀន ច្រើន ព្រោះជាចរិតពីធម្មជាតិ ។ ការហ៊ានសម្ដែងចេញនូវអារម្មណ៍ នេះឯង ដែលជាអ្នកជួយរុញច្រាន ឱ្យបុរសទទួលបានជោគជ័យនោះ ។
ក៏ប៉ុន្ដែអ្នកដឹងឬទេថា ក្នុងរយៈ ពេលរួមភេទ ប្រសិនបើភាគីបុរស យល់ចិត្ដជួយចូកជួយចែវ ដោយ រុញច្រាននាងដោយរលូននោះ ធម្ម ជាតិក៏មិនអគតិ ជាមួយនឹងស្ដ្រីនោះ ដែរ ព្រោះទង្វើបែបនេះវាជួយឱ្យ នាងបានឈានទៅដល់គោលដៅ ។
ស្ដ្រីតណ្ហារបស់នាង គឺទាមទារ ផ្នែកអារម្មណ៍ និងការរំភើបខុសប្លែកពី បុរសដែលគេមិនត្រូវការ ចំណុចទាំង២ដែលអាស្រ័យទៅលើ ការថ្នាក់ថ្នមបបោសអង្អែលបែប សន្សឹមៗ ដើម្បីឱ្យអារម្មណ៍របស់នាងប្រមូលផ្ដុំជាមុន ទើបចាប់ផ្ដើម ផ្ទុះតាមក្រោយ ។ ចំណែកបុរសវិញ គេមិនទាមទារពេលវេលាយូរ ឬការថ្នាក់ថ្នមដោយភាពទន់ភ្លន់នោះទេ គ្រាន់តែមើលឃើញ ឬបានប៉ះពាល់ បន្ដិចបន្ដួច អារម្មណ៍របស់គេនឹង អាចប្រើការបានភ្លាមៗតែម្ដង ។
តាមការពិសោធន៍ គេបានរក ឃើញទៀតថា ស្ដ្រីមួយចំនួនធំនាង ចូលចិត្ដរសជាតិដែលភាគីបុរស ប្រគល់ឱ្យដោយប្រើមាត់របស់គេ ធ្វើអូរ៉ាល់សិចឱ្យនាង ព្រោះពួកនាង ព្រមទទួលសារភាពថា អារម្មណ៍ ដែលទទួលបាននៅពេលនោះខុស ប្លែកពីការប្រើអង្គជាតិដោយផ្ទាល់ ។ ដូច្នេះប្រសិនបើចង់ទទួលបានសុភ មង្គលក្នុងផ្លូវមួយនេះ ស្ដ្រីគួរយក ចិត្ដទុកដាក់ថែទាំអនាម័យនៅត្រង់ នោះឱ្យបានល្អ ដើម្បីលុបបំបាត់ ក្លិនមិនប្រាថ្នា ព្រោះថា ទីនោះជាទី តាំងហប់ ហើយសើម ងាយនឹង កកើតក្លិនបំផុត ។
ចំណែកបុរសវិញ ដើម្បីជួយដៃ គូឱ្យដល់គោលដៅ អ្នកត្រូវស្វែង យល់ពីចំណុចស្រើបស្រាលនៅលើ ខ្លួនស្ដ្រីឱ្យបានច្បាស់ ព្រោះការវាយ លុកចំណុចយុទ្ធសាស្ដ្រនេះ វាជួយ ឱ្យអារម្មណ៍នាងឆាប់រំភើបញាប់ ញ័រ និងងាយហូរចេញនូវទឹករំអិល និងទឹកកាមទៀតផង ។ ក៏ប៉ុន្ដែនៅ មានកត្ដាសំខាន់មួយទៀតនោះ គឺ ភាគីបុរសមិនគួរផ្ដោតអារម្មណ៍ ទៅលើចំណុចសំខាន់ៗនៅលើរាង កាយរបស់នាងខ្លាំងពេកនោះដែរ បើ ពុំនោះអាចទប់អារម្មណ៍មិនបាន នៅទីបំផុតក៏ទុកនាងចោលនៅពាក់ កណ្ដាលផ្លូវធ្វើឱ្យអារម្មណ៍របស់នាង នៅប៉ែលប៉ោលគ្មានគោលដៅមិនខាន ។
កន្លងមកគេឃើញមានការ យល់ច្រឡំជាច្រើនណាស់នៅក្នុង រឿងសិច ព្រោះអ្នកខ្លះយល់ឃើញ ថា ការប្រើរយៈពេលយូរនៅពេល រួមភេទអាចជួយឱ្យដល់កោះត្រើយ តែការពិត ទាមទារឱ្យធ្វើចំគោល ដៅសំខាន់ៗច្រើនជាង មិនពាក់ព័ន្ធ នឹងពេលវេលានោះឡើយ ។ អ្នកខ្លះ ទៀតយល់ឃើញថា អវយវៈភេទធំ ឬវែង អាចទទួលបានសុភមង្គល ក្នុងរឿងមួយនេះល្អជាង តែតាម ការពិតរឿងទាំងអស់នេះវាអាស្រ័យ ទាំងស្រុងទៅលើការចេះប្រើបច្ចេក ទេសទៅវិញទេ ។ ចំណុចសំខាន់ដើម្បីឱ្យទៅដល់ គោលដៅ ទាមទារឱ្យប្រើបច្ចេក ទេសពេលវេលាទន់ភ្លន់វាយលុក ឱ្យចំគោលដៅ និងប្រើបទពិសោធន៍ ល្អតែប៉ុណ្ណោះ ៕


 ប្រភពពី lookingtoday
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top