Monday, August 5, 2013

បង្ហាញ​ម៉ូដ​ខោអាវ ឬ​បញ្ចេញ​ម៉ូដ​សុដន់​? តើ​អស់លោកអ្នក​ត្រូវការ​មួយណា​ជាង​?

ប្រភព ៖​ Dtn7

​ថ្វី​ដ្បិត​រូបភាព​នៃ​ការបង្ហាញ​ម៉ូដ​ខោអាវ​របស់​តារា​ដើរ​ម៉ូដ​នៅ​ប្រទេស​ កម្ពុជា មិនទាន់​ទំនើប​ជ្រុល​ដូច​នៅ​បណ្តា​ប្រទេស​អឺរ៉ុប ឬ​បស្ចិមប្រទេស​ក៏ដោយ​ក៏​តាម​ការកត់សម្គាល់​បានបង្ហាញ​ឲ្យ​ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ស្រទាប់​យុវជន និង​ស្រទាប់​មនុស្ស​ចាស់​ស៊ីវីល័យ​ចូលចិត្ត​ខ្លាំងណាស់​ទៅនឹង​ការបង្ហាញ​ ម៉ូដ​ខោអាវ​របស់​អ្នកដើរ​ម៉ូដ​ដោយ​សម្លៀកបំពាក់​ស្តើង​ឬក៏​មិន​ប្រើ​ អាវទ្រនាប់​បញ្ចេញ​សុដន់​នៅ​កណ្តាលវាល​… ។​ល​។​ ​
ក្នុងស្ថានភាព​បែបនេះ​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ចោទ​ជា​សំណួរ​ថា ជាការ​បង្ហាញ​ម៉ូដ​ខោអាវ​ស្តើងៗ​សម័យថ្មី ឬ​ជាការ​បញ្ចេញ​ម៉ូដ​សុដន់​របស់​តារា​ស្រី​អ្នកដើរ​ម៉ូដ​? ម្យ៉ាងទៀត​ការបញ្ចេញ​ម៉ូដ​សុដន់​ដោយមាន​ចេតនា ឬ​អ​ចេតនា​ក្តី​តើ​អាច​ចាត់ទុកថា ជា​រូបភាព​អាសអាភាស​របស់​ស្ត្រី​ដែរឬទេ​? ​

នៅ​ប្រទេស​កម្ពុជា ទាំង​អ្នកសារព័ត៌មាន ទាំង​អ្នក​ចូលចិត្ត​មើល និង​អាន​សារព័ត៌មាន​តែងតែ​ធ្វើការ​រិះគន់​ទៅលើ​ការបង្ហាញ​ម៉ូដ​ខោអាវ​របស់​ តារា​ដើរ​ម៉ូដ​បរទេស ដែល​ប្រើ​សម្លៀកបំពាក់​ស្តើងៗ​ជ្រុល​ថា ជាការ​បញ្ចេញ​ម៉ូដ​សុដន់ ដោយ​ពួកគេ​បាន​បញ្ចេញមតិ​ថា មិនគួរ​ឲ្យ​មាន​ទេ​ចំពោះ​តារា​ដើរ​ម៉ូដ​នៅ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​ចូលចិត្ត​ចង់​ឲ្យ​មាន​រូបភាព​បែបនេះ​កាន់តែច្រើន​ កាន់តែ​ល្អ ដើម្បី​ទុកជា​ការកម្សាន្ត​ភ្នែក និង​អារម្មណ៍​ទៅវិញ​។​
​តើ​ប្រិយមិត្ត​អ្នកអាន​យល់ឃើញ​យ៉ាងណាដែរ ទៅនឹង​រូបភាព​បង្ហាញ​ម៉ូដ​ខោអាវ​របស់​អ្នកដើរ​ម៉ូដ​បរទេស​ទាំងនេះ​? សូមកុំ​ភ្លេច​ផ្តល់​ជា​មតិយោបល់​ផង​?​



Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top