Thursday, August 8, 2013

ឡោម លក្ខិណា បកអាក្រាត​ឌីជេក្តឹប

ប្រភព៖ Cambodiapage

ភ្នំពេញៈ ក្រៅពី​បដិសេធ​ហើយ បដិសេធ​ទៀត មិន​ដែល​មាន​កូនចិត្ត​ជំពាក់​ស្នេហ៍​លើ​តារាចម្រៀង​រ៉េប​មាឌ​ម៉ាប់​ ឌីជេក្តឹប​តារាចម្រៀង​និង​សម្តែង​ស្រី​មាឌ​ល្អិត ដើមទ្រូង​មូលក្បំ​ធ្មេញ​ច្រពើស​នាង ឡោម លក្ខិណា ក៏​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា នាង​មិន​អាច​ទៅ​ស្រឡាញ់​ឌីជេក្តឹប​បាន​ទេ ព្រោះ​គេ​ម្នាក់​ហ្នឹង​មាន​ស្រី​ច្រើន​រាប់​មិន​អស់។
លេច​វត្តមាន​ជា​តារាកិត្តិយស​ក្នុង​កម្មវិធី​បេះដូង​តារា​របស់​ស្ថានីយ​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ដែល​ធ្វើការ​ថត​ទុក​កាលពី​រសៀល​ថ្ងៃ​ទី​៦​ខែ​សីហា​កន្លង​ទៅ​នេះ ឆ្លើយតប​នឹង​សំណួរ​ចំ​ៗ​របស់​ពិធីការិនី​សម្របសម្រួល​ពីរ​ដួង​គឺ​នាង ឈិត សុជាតា និង​ឈឹម តារាវត្តី​ដែល​សួរ​ថា កន្លង​មក​មាន​ពាក្យ​លេច​ឮ​ក៏​ដូចជា​សារព័ត៌មាន​ចុះផ្សាយ​ហូរហែ​ថា កញ្ញា ឡោម លក្ខិណា មាន​ស្នេហា​ផ្អែមល្ហែម​ជាមួយ​ឌីជេក្តឹប​ហេតុអ្វី​អ្នក​ទាំង​ពីរ​បែក​គ្នា​?
ចម្លើយ​ដែល​ស្រីស្រស់​ធ្មេញ​ច្រពើស​ទាក់ទាញ​មន្តស្នេហ៍ នាង ឡោម លក្ខិណា​ឆ្លើយតប​ទៅ​នឹង​អ្នក​សម្របសម្រួល​កម្មវិធី​មិន​ខុស​គ្នា​នឹង​ចម្លើយ ​ដែល​នាង​ធ្លាប់​បកស្រាយ​ក្នុង​បណ្តាញ​សារព័ត៌មាន​ដោយ​សំណេរ​ប៉ុន្មាន​នោះ​ ទេ​។ ប៉ុន្តែ​អ្វី​ដែល​កត់សម្គាល់​ជាង​នោះ​គឺ​ស្រីស្រស់​រូប​នេះ​បាន​បើក​កកាយ​ពី ​មន្តស្នេហ៍​អាថ៌កំបាំង​របស់​អតីត​ដៃគូ​យ៉ាង​ធ្ងន់​ៗ​ដែល​គ្មាន​នរណា​ នឹកស្មាន​ដល់។
ឡោម លក្ខិណា​ឆ្លើយ​ថា​៖​«​ការ​ពិត​ទៅ​រវាង​ខ្ញុំ​និង​ឌីជេក្តឹប​គឺជា​មិត្តភក្តិ ​ស្គាល់​គ្នា​តាំង​តូច​ៗ មិន​ទាន់​ធំ​ដឹង​ក្តី​ម្ល៉េះ កាល​នោះ​ផ្ទះ​ឪពុកម្តាយ​គាត់​និង​ផ្ទះ​ឪពុកម្តាយ​ខ្ញុំ​សព្វថ្ងៃ​នៅ​ជិត​ គ្នា។ ឪពុកម្តាយ​បង​ក្តឹប​បាន​ដូរ​ផ្ទះ​ទៅ​នៅ​កន្លែង​ផ្សេង ហើយ​ពួកយើង​ក៏​បែក​គ្នា​ពី​ពេល​នោះ ហើយ​ក៏​មិន​ដឹង​ថា គាត់​ទៅ​នៅ​កន្លែង​ណា​ដែរ​។ មិន​ដឹង​ព្រោះ​យើង​ជា​មិត្តភក្តិ​រាប់អាន​គ្នា ក្នុង​សន្តាន​ជា​អ្នក​ជិត​ខាង​មិនមែន​ជា​សាច់ញាតិ​ទេ​»។
លើក​ពី​ដំណើរ​ជីវិត​កាលពី​នៅ​បឋមវ័យ​បែប​ប្រលោមលោក ស្រដៀង​នឹង​រឿង​ដង្ហើម​បឋមវ័យ​នោះ ស្រីស្រស់​មាឌ​ទ្រនាប់​ល្អិត ដើមទ្រូង​មូលក្បំ​នាង ឡោម លក្ខិណា បាន​ថ្លែង​បែប​ហួស​ចិត្ត​ខ្លួន​ថា​៖​«​តាំងពី​ពេល​នោះ​ខ្ញុំ និង​បង​ក្តឹប​បែក​គ្នា​រហូត លុះ​ធំ​ពេញវ័យ​និង​ចូល​សិល្បៈ​ទេ ទើប​ពួកយើង​ជួបគ្នា​វិញ ហើយ​ក៏​រាប់អាន​គ្នា​និង​ចាប់ដៃ​ជាមួយ​គ្នា​ហើយ​ភាព​ស្និទ្ធស្នាល​ជា​ដៃគូ​ ចម្រៀង​នេះ វា​ពិតជា​មាន​ភាព​ស្និទ្ធស្នាល​ជាង​កាល​ដែល​ពួក​យើង​នៅ​ក្មេង​មែន​»។
ឡោម លក្ខិណា បាន​បញ្ជាក់​ថា​៖​«​ក្នុង​ដំណាក់កាល​ដែល​ខ្ញុំ និង​បង ក្តឹប​នៅ​ជា​ដៃគូ​ជាមួយ​គ្នា​នោះ បទចម្រៀង​ភាគច្រើន​ដែល​ខ្ញុំ​ច្រៀង​ពិសេស​ចម្រៀង​រ៉េប​គឺ​សុទ្ធតែ​ជា​ស្នាដៃ ​ដែល​គាត់​និពន្ធ​ឲ្យ​ខ្ញុំ​ច្រៀង និង​ច្រៀង​ជាមួយ​គាត់​។ ពេល​នោះ​ដែរ​គាត់​ក៏​តែង​ប្រាប់​ខ្ញុំ​ដែរ​ថា ខ្ញុំ​ជា​ដៃគូ​ដ៏​ស័ក្តិសម​ជាមួយ​គាត់​ទាំង​ការ​ច្រៀង​បទចម្រៀង​រ៉េប​និង​ ការ​បញ្ចេញ​ក្បាច់រាំ​បែប​ចង្វាក់​រ៉េប​។ រវាង​ខ្ញុំ និង​ឌីជេក្តឹប​មាន​ត្រឹម​ជា​មិត្តភក្តិ​ទេ មិន​មាន​អ្វី​លើស​នោះ​ឡើយ​»។
ប៉ុន្តែ​ទន្ទឹម​នឹង​ការ​បដិសេធ​នោះ ស្រីស្រស់​ឡោម លក្ខិណា មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំឲ្យ​នាង​និង​ឌីជេក្តឹប​នោះ​លែង​ជា​ដៃគូ​ ជាមួយ​គ្នា​នោះ​ទេ ខណៈ​ផ្តល់​ចម្លើយ​បែប​ច្រណែន​ទៅ​លើ​មន្តស្នេហ៍​អតីត​ដៃគូ​ទៅ​វិញ​។ នាង​លើក​ឡើង​ដោយ​ខ្លី​ថា​៖​«​ខ្ញុំ​មិន​អាច​ស្រឡាញ់​នាយ ក្តិប បាន​ទេ ហើយ​ក៏​មិន​អាច​ទទួល​យក​បង​ក្តឹប​មក​ធ្វើ​ជា​ម្ចាស់​បេះដូង​ទៅ​ថ្ងៃ​អនាគត​ បាន​ដែរ ព្រោះ​គាត់​នេះ​ជា​មនុស្ស​ប្រុស​ដែល​មាន​ស្រី​ច្រើន​បំផុត​»។
ស្រីស្រស់​រូប​នេះ​បញ្ជាក់​ថា​៖​«​ស្ទើរ​ពាក់​កណ្តាល​ជីវិត​ទៅ​ហើយ​ដែល​ ខ្ញុំ​ស្គាល់​បង ក្តឹប​និង​រាប់អាន​គ្នា​ខ្ញុំ​ស្គាល់​ចិត្ត​គាត់​ច្បាស់​ណាស់ ហើយ​ក៏​ដឹង​ថា​គាត់​ជា​មនុស្ស​ប្រុស​ប្រភេទ​ណា​ដែរ​។ ខ្ញុំ​សុំ​មិន​និយាយ​អ្វី​ច្រើន​ពី​គាត់​ដែល​ខ្ញុំ​បាន​និយាយ​មុន​នោះ​ទេ ព្រោះ​នេះ​ជា​ជីវិត​ឯកជន​របស់​គាត់ ហើយ​គាត់​ក៏​មិន​មាន​អ្វី​ទាក់ទង​គ្នា​ដែរ​ពេល​នេះ​»។
ក្នុង​ពាក្យសម្ដី​លះ​ៗ​ម៉ាត់​ៗ​នោះ ស្រីស្រស់​ធ្មេញ​ច្រពើស​ដែល​ល្បី​មាន​ស្នេហា​ជាមួយ​រតនៈ ពិសេដ្ឋ ក្រោយ​បែប​ពី​ឌីជេក្តឹប​រូប​នេះ​ក៏​បាន​អះអាង​ទៀត​ថា​៖​«​ពេល​នេះ​បេះដូង​ ខ្ញុំ​មិន​មាន​ជំពាក់​ស្នេហ៍​លើ​បុរស​ណា​ម្នាក់​នោះ​ឡើយ​ទាំង​ក្នុង​និង​ ក្រៅ​ស្រុក​គឺ​ទទេ​ស្អាត​តែ​ពេល​នេះ​ក៏​មិន​ទាន់​គិត​ចង់​មាន​ស្នេហា​ដែរ បើ​ឲ្យ​មាន​ក៏​ប្រហែល​ជា​ពី​ទៅ​បី​ឆ្នាំ​សិន​ដែរ ទើប​គិត​រឿង​នេះ​»៕



Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top