កូរ៉េ៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ Allkpop បានឲ្យដឹងថា ក្រុមតារាចម្រៀងស្រីដ៏ល្បី Girls’ Generation កំពុងតែត្រៀមចេញ បទចម្រៀងទោលថ្មី ជាភាសាជប៉ុន ដែលមានចំណងជើងថា “Galaxy Supernova” នៅថ្ងៃទី ១៩ ខែកញ្ញា ខាងមុខនេះ។
ប្រភពព័ត៌មានគេហទំព័រជប៉ុនមួយ បានឲ្យដឹងថា ក្រុមតារាស្រី Girls’ Generation នឹងចេញបទចម្រៀងថ្មីមួយនេះ រួមជាមួយនឹងសកម្មភាព ការប្រគំតន្ត្រីទេសចរណ៍ តែម្តងលើកទី ២ របស់ពួកគេនៅប្រទេសជប៉ុនតែម្តង៕
0 comments