នាង
Michaella McCollum Connollyអាយុ២០ឆ្នាំ និងនាង Melissa
Reidអាយុ១៩ឆ្នាំ មកពីប្រទេសអង់គ្លេស
ត្រូវបានប៉ូលិសចាប់ខ្លួននៅប្រទេសប៉េរូ បន្ទាប់ពីដឹងថា
ពួកគេបានរត់ពន្ធអាភៀនទម្ងន់៦គីឡូក្រាម
ដែលមានតំលៃជាង២លានដុល្លារពីប្រទេសប៉េរូ ចូលទៅកាន់ទីក្រុង
Madridប្រទេសអេស្ប៉ាញ។
យោងតាមសេចក្តីរាយការណ៍ពីកាសែត Daily Mailបានឲ្យដឹងថា ការសារភាពរបស់នារីជាប់ចោទទាំងពីរនាក់ នៅមិនទាន់ផ្លូវការ១០០ ភាគរយនោះទេ ដោយសារតែមិនទាន់មានអ្នកបកប្រែ។
នាង Reidដែលជាអតីតអ្នកបម្រើការនៅក្នុងហាង មកពី Lenzieជិតទីក្រុង Glasgow និងនាង McCollum Connolly ដែលជាអតីតអ្នករាំ មកពីទីក្រុង Dungannonនៃខេត្ត Tyrone ត្រូវបានចាប់ ខ្លួនកាលពី ថ្ងៃព្រឹកថ្ងៃអង្គារ ខណៈពេលដែលពួកគេត្រៀមឡើងជើងយន្តហោះ Air Europa ពីទីក្រុង Limaទៅ កាន់ទីក្រុង Madridគឺនៅមុនពេលពួកគេឡើងជិះជើងហោះហើរទី២ ដើម្បីដល់គោលដៅចុងក្រោយរបស់ពួកគេនៅ កោះ Majorca ប្រទេសអេស្ប៉ាញ។
លោកវរសេនីយ៍ត្រី Manuel Sicllaដែលជាមន្ត្រីស៊ើបអង្កេតករណីនេះ បានថ្លែងឲ្យដឹងថា យើងនឹងតាមដាន រឿងនេះឲ្យបានដិតដល់បំផុត ហើយតុលាការរបស់ប្រទេសប៉េរូ មានច្បាប់តឹងរ៉ឹងខ្លាំងណាស់។ លោក បានបន្តទៀតថា អ្នកទាំងពីរមិនកើតអ្វីនោះទេ ប៉ុន្តែពួកគេមានការព្រួយបារម្ភច្រើនពីក្រុមគ្រួសារ ក៏ជាអនាគតខ្លួនដែលត្រូវដេកក្នុងគុក៕
_____________________
ប្រភពព័ត៌មានពី៖ កម្ពុជាថ្មី

0 comments