Thursday, August 15, 2013

បុរស​ម្នាក់​វាយ​អតីត​មិត្ត​ស្រី​ខ្លួន​នឹង​ញញួរ ​បណ្តាល​ឲ្យរបួស​បែក​ក្បាល​ ដេរ ៣០ថ្នេរ

បុរសជនជាតិឥណ្ឌូនេស៊ី វ័យ ៣៣ឆ្នាំម្នាក់ ត្រូវបានប៉ូលីស​ឃាត់ខ្លួន ​នៅក្នុងទីក្រុង Seremban ប្រទេសម៉ាឡេស៊ី ​បន្ទាប់ពីបានវាយអតីត​ ​មិត្តស្រីរបស់ខ្លួននឹងញញួរ បណ្តាលឲ្យនាង រងរបួសបែកក្បាល ​ដេរអស់ ៣០ថ្នេរ។
យោងតាមប្រភពព័ត៌មាន​ ស្ទ៉ម ​របស់ប្រទេសសឹង្ហបុរី ​បានឲ្យដឹងថា​ ស្រ្តីរងគ្រោះ ដែលជាអតីតមិត្តស្រី ​របស់ជនបង្កហេតុ មាន​ឈ្មោះថា ​Lim Pui ​អាយុ ២៩ឆ្នាំ ត្រូវជនបង្កហេតុវាយនឹងញញួរ ​បណ្តាលឲ្យរងរបួសបែកក្បាល ហើយត្រូវគេបញ្ចូនទៅព្យាបាលរបួស​ នៅក្នុងមន្ទីរពេទ្យ Tuanku Jaafar Hospital ស្ថិតក្នុងទីក្រុង Seremban។ ហេតុការណ៏នេះ​បានកើតឡើង ​កាលពីវេលាម៉ោងប្រហែល ១០ព្រឹក ថ្ងៃសៅរ៏ ទី១០ ខែសីហា កន្លងទៅនេះ ​នៅមុខផ្ទះរបស់ស្រ្តីរង​គ្រោះតែម្តង ដែលស្ថិតក្នុងទីក្រុង Seremban ប្រទេសម៉ាឡេស៊ី ។
គួរបញ្ជាក់ផងដែរថា​ ស្រ្តីរងគ្រោះ​ និងជនបង្កហេតុ ​គឺមានទំនាក់ទំនងជាមួយគ្នា អស់រយៈពេល ១៣ឆ្នាំមកហើយ ​ក្រោយមកក៏​ត្រូវបែកគ្នា។
យ៉ាងណាមិញ ​ហេតុ​ការណ៏យកញញួរវាយក្បា​លអតីតមិត្តស្រីនេះ គឺដោយសារតែខាង​ស្រ្តីរងគ្រោះ បានចោទ​ប្រកាន់បុរសបង្កហេតុ ថាជា​អ្នកធ្វើឲ្យកញ្ចក់រថយន្តនាងបែក ហើយបុរសនោះទ្រាំពុំបាន ​ទើបទាញ​​ញញួរ​មកវាយ​​ក្បាលនាង ​បណ្តាលឲ្យរងរបួសបែកក្បាល និងដេរអស់ ​៣០ថ្នេរឯណោះ៕



 ប្រភពពី ខ្មែរឡូត
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top