Monday, August 5, 2013

គ្រោះថ្នាក់​បួន​យ៉ាង​ពីគ្រឿងទេស ៤រសជាតិ

ប្រភពKhmer-News

រសជាតិ​នៃអាហារ​នីមួយៗ​មានគុណ​ប្រយោជន៍ និងគុណវិបត្តិ​ដល់​សុខភាពរបស់​យើង។ ថ្ងៃនេះ អាយញ៉ូវ​សូម​លើក​យក​ពី​គុណវិបត្តិ​មក​បកស្រាយ​ជូន៖

- រសជាតិ​ផ្អែម៖ ការទទួល​ទានជាតិ​ស្ករ​ច្រើន​អាច​នាំមក​នូវ​ជម្ងឺ​ទឹកនោម​ផ្អែម និង​អាការ​ខ្សោយ​ខួរ​ក្បាល​នេះ​នៅមិន​ទាន់​និយាយ​អំពី​ជម្ងឺ​ធាត់​ដែល​ធ្វើ​ឱ្យ​រូបរាង​របស់អ្នក​លែង​ស្រស់ស្អាត​ទៀត​ផង។

- រសជាតិហឹរ៖ អាហារហឺរ​អាចចាត់ទុក​ជាមូលហេតុ​នៃ​ជម្ងឺ​ក្រពះ និងធ្វើ​ឱ្យ​អាស៊ីត​ហូរច្រាល​បណ្តាល​ឱ្យ​កើត​ដំបៅនៅ​ក្នុង​ក្រពះ ជាពិសេស​សម្រាប់​អ្នកដែល​មានជម្ងឺ​ឬសដូង​បាត បើញ៉ាំ​ម្ទេស​ច្រើន​ហួស​កម្រិត​បណ្តាល​ឱ្យរោគ​កាន់​តែ​ធ្ងន់ធ្ងរ។

- រសជាតិជូរ៖ ក្រៅពីធ្វើ​ឱ្យ​ងាយ​ឆ្អុលពោះ ហើយវា​ក៏ជា​មូលហេតុ​នៃការ​បំផ្លាញ​ដង់ស៊ីតេ​ឆ្អឹង និង​ធ្វើ​ឱ្យ​ស្រទាប់​ធ្មេញ​សឹក​រេច​រឹល ហើយ​ជា​ពិសេស​អាច​បំផ្លាញ​ប្រព័ន្ធ​ទឹករងៃ​ឱ្យ​ធ្វើការ​រអាក់​រអួល​ពេលមាន​ដំបៅ​មិន​ងាយ​សះស្បើយ។

- រសជាតិប្រៃ៖ អំបិល​ចំនួន​ច្រើនធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើងខ្ពស់​ត្រូវធ្វើ​ការធ្ងន់ធ្ងរ​ជាងប្រក្រតី​រហូតក្លាយ​ជា​ជម្ងឺ​ តម្រង់​នោម​រ៉ាំរៃ នៅទីបំផុត​ក៏បង្ក​ឱ្យ​កើត​ជា​ជម្ងឺ​ជា​ច្រើន ដូចជា គ្រួស​ក្នុង​តម្រង់​នោម និង​ជម្ងឺ​ទឹកនោម​ប្រៃ​ជាដើម៕

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top