តាម
របាយការណ៍បានឲ្យដឹងថា នៅពេលកើតហេតុ
បុគ្គលិករបស់សាលាបានព្យាយាមបើកទ្វារចូលទៅជួយអ្នកគ្រូរូបនេះនៅ
ពេលដែលពួកគេបានឮជនរងគ្រោះ ស្រែកឲ្យគេជួយ
ប៉ុន្តែមិនអាចបញ្ឈប់យុវជននេះបានឡើយ។ ក្មេងជំទង់នេះមកពី Wrexhorm។
សិស្សកំហូចរូបនេះបានសារភាពថា ខ្លួនពិតជាបានរំលោភអ្នកគ្រូខ្លួនពិតមែន និងត្រូវបានតុលាការកាត់ឲ្យជាប់គុក៤ឆ្នាំ។
លោក Karl scholg និង
ឧក្រិដ្ឋជន ស្ថិតនៅក្នុងថ្នាក់រៀនកុំព្យូទ័រ
ពេលដែលទ្វារបានបិទដោយដាក់គន្លឹះចាក់សោ។ ក្មេងពាលនេះ
បាននិយាយប្រាប់អ្នកគ្រូថា
ខ្លួនមានបញ្ហាខាងផ្លូវចិត្តរួចហើយគេក៏ចាប់ឱបរឹតអ្នកគ្រូ។
បន្ទាប់មក
អ្នកគ្រូរូបនេះ មានលទ្ធភាពរើបម្រះបាន ហើយចង់រត់ចេញពីបន្ទប់
ប៉ុន្តែទ្វារបន្ទប់រៀនត្រូវបានចាក់សោ។ រដ្ឋអាជ្ញាបានបន្តថា
សិស្សអប្រិយរូបនេះ
បន្ទាប់មកបានយកដៃលាត់សំពត់អ្នកគ្រូនិងចាប់ផ្តើមរំលោភអ្នកគ្រូ
តែម្តង។ លោក Scholg បាន
បន្ថែមថា បុគ្គលិកនៅខាងក្រៅថ្នាក់បានឮសម្លេងស្រែករបស់អ្នកគ្រូ
និងសម្លេងសើចរបស់ឧក្រិដ្ឋជនរូបនេះ។ នៅពេលដែលបុគ្គលិកទាំងនោះ
មានលទ្ធភាពចូលទៅក្នុងបន្ទប់បាន
ពួកគេបានឃើញអ្នកគ្រូនេះស្ថិតនៅក្នុងសភាពភ័យតក់ស្លុត
និងពោរពេញទៅដោយការទុក្ខសោកឈឺចាប់ ព្រោះអ្វីៗបានកន្លងផុតទៅហើយ។
គេ
មិនអាចបញ្ជាក់ឈ្មោះរបស់សិស្សកំហូចនេះបានទេដោយសារមូលហេតុ
ផ្លូវច្បាប់។ សិស្សសាលានេះ
កន្លងមកបានទទួលរងការកាត់ឲ្យជាប់ទោស២ដងរួចមកហើយពីបទរំលោភ
ផ្លូវភេទដូចគ្នា ហើយការរំលោភអ្នកគ្រូនេះគឺជាការរំលោភលើកទី៣
ប៉ុន្តែរូបគេបានបង់ប្រាក់ធានាដើម្បីឲ្យបានស្ថិតនៅក្រៅឃុំ៕
ប្រភពពី kpt-news
0 comments