Sunday, August 4, 2013

ចាប់ខ្លួនជនសង្ស័យ រំលោភនិងសម្លាប់ ក្មេងស្រីអាយុ១២ឆ្នាំ កាលពី៥ឆ្នាំមុន នៅស្រុកឈូក



រាជធានី​ភ្នំពេញ ៖ជន​សង្ស័យ​ម្នាក់​​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​លើ​ជន​រង​គ្រោះ​ជា​ ប្អូន​ស្រី​ជីដូន​មួយ​ រួច​រត់​គេច​ខ្លួន​អស់​រយៈ​ពេល​៥​ឆ្នាំ​ ត្រូវ​បានកម្លាំង​សមត្ថ​កិច្ច​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង ​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សហការ​ជាមួយ​ការិយា ​ល័យ​កណ្តាល​នគរ​បាល​រាជ​ធានី​ភ្នំពេញ​អនុវត្ត​តាម​ដីកា​ ធ្វើ​ការ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ សីហា ២០១៣ នៅ​រាជ​ធានី​ភ្នំពេញ​ រួច​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ ​តុលាការ​ចាត់​ការ​តាម​ច្បាប់​។

លោក​វរ​សេនីយ៍​ទោ​ គង់ សុខន នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​នេះ​គឺ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​ខេត្ត​លេខ​១៨៦ព្រ.ទ/១១ ដោយ​លោក​អ៊ុំ ឆវត្តិក៍ ចៅ​ក្រម​ស៊ើប​សួរ​​សាលា​ដំបូង​ខេត្ត​។ ជន​សង្ស័យ​ដែល​​សមត្ថ​កិច្ច​ចាប់​ខ្លួន​ឈ្មោះ​សោ ថុក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់​នៅ​ភូមិ​តា​ណន់​ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក​ ចំណែក​​ក្មេង​ស្រីរង​គ្រោះ​ឈ្មោះ​វ៉ាត ស្រីពៅ អាយុ​១២​ឆ្នាំ ។

លោក​នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ឱ្យ​ដឹង​ទៀត​ថា ​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​គេ​សម្លាប់​ប្អូន​ស្រី​ជីដូន​មួយ​ដោយ​សារ​ខឹង​នឹង ​នាង​និយាយ​គម្រោះ​គម្រើយ​ដាក់​ខ្លួន​ ទើប​ចាប់​នាង​បោក​ផ្ទប់​​នឹង​ជើង​តាង​ផ្ទះ​ចំនួន​២ដង​បណ្តាល​ឱ្យ​ស្លាប់​នៅ​ លើ​ផ្ទះ​របស់​នាងតែម្តង​។ បន្ទាប់​ពី​បង្ក​ហេតុ​រួច​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​រហូត​ ទើប​តែ​​​ថ្ងៃ​ទី​៣ សីហា ២០១៣​ នេះ​ទើប​ចាប់​ខ្លួន​បាន​៕​


Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top