ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ៥ខែ ត្រូវជនមិន
ស្គាល់មុខម្នាក់ ចាក់នឹងកាំបិត ចុងស្រួច បណ្តាលឲ្យ ជាប់កាំបិតនៅ
នឹងពោះខាងស្តាំ រងរបួសធ្ងន់ កាលពីព្រឹកព្រលឹម វេលាម៉ោង ៦៖០៥នាទី ថ្ងៃទី២៦
ខែសីហា ឆ្នាំ២០១៣នេះ ស្ថិតនៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ផន
ស៊ីផានថា អាយុ២៨ឆ្នាំ រស់នៅម្តុំផ្សារដេប៉ូ ហើយបច្ចុប្បន្ន ស្រ្តីរងគ្រោះ
ត្រូវបានបញ្ជូន និងកំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលំអិត នៅឡើយទេ ចំពោះការចាក់ទៅលើស្រ្តី មានផ្ទៃ៥ខែនេះ ដោយរង់ចាំ ការស៊ើបអង្កេតជាមុនសិន របស់សមត្ថកិច្ច៕
ប្រភពពី ដើមអំពិល
Sunday, August 25, 2013
ចាក់ស្ត្រីមាន ផ្ទៃពោះ៥ខែ បណ្តាលឲ្យ រងរបួសធ្ងន់ នៅម្តុំផ្សារដេប៉ូ មិនទាន់ដឹង មូលហេតុ
Related Posts
បុរសគិតខ្លី លោតសម្លាប់ខ្លួនពីលើបង្គោលខ្សែភ្លើងយ៉ាងខ្ពស់ គួឲ្យញ៉ាក់សាច់ (Video)
15/09/2013 - No Comments
មហាសំណាង! អាយុទើបជាង១ឆ្នាំ ធ្លាក់ចូលបង្គន់កប់ក្នុងលាមក យ៉ាងយូរតែមិនស្លាប់
15/09/2013 - No Comments
ទស្សនារូបភាព សត្វដែល អាក្រក់ គួរឲខ្ពើមបំផុត នៅលើផែនដី
14/09/2013 - No Comments
0 comments