ព្រៃអាម៉ាហ្សូន គឺជាព្រៃដ៏អាថ៌កំបាំង បំផុតនៅលើពិភពលោក ដែលគ្មានមនុស្សឯ ណាអាចចូលទៅដល់នោះឡើយ ហើយព្រៃមួយ នេះមានទន្លេដ៏ធំមួយដែលមានប្រភពចេញពី ចំណុចកណ្តាលនៃអាមេរិកខាងត្បូង រួចហូរចូល ទៅក្នុងមហាសមុទ្រអាត្លង់ទិក ។ មហាទន្លេនេះ មានប្រវែង៦៤០០គីឡូម៉ែត្រ មានអាងទឹកធំ ជាងគេបំផុតនៅលើពិភពលោក និងមានលំហូរ ទឹកប្រមាណជា១ភាគ៥ នៃលំហូរទឹកសរុបនៅ ក្នុងលោក ។
ប៉ុន្តែអ្វីដែលអាថ៌កំបាំងបំផុតនៅក្នុងព្រៃ អាម៉ាហ្សូននេះ គឺមានទន្លេដ៏អស្ចារ្យមួយដែល មានមនុស្សតិចតួចបំផុតបានស្គាល់ ដែលទន្លេ មួយនេះមានឈ្មោះថា“ទន្លេហោះ” ។ បាតុភូត ទន្លេហោះអាចលេចចេញជារូបរាងបានក៏អាស្រ័យ នឹងដើមឈើដែរ ។ ដើមឈើនៅព្រៃអាម៉ាហ្សូន ស្រូបទឹកពីក្រោមដី ហើយបាញ់ចំហាយទឹកចេញ វិញរាប់ពាន់លានតោនក្នុងមួយថ្ងៃដើម្បីបង្កើត ជាទន្លេហោះ ។ ទន្លេហោះនេះកើតមានឡើង ភាគច្រើននៅតំបន់ប៉ែកខាងត្បូងនៃប្រទេស អាហ្សង់ទីន រួចក៏បង្កើតបានជាដុំពពកខ្មៅៗបង្ក ឱ្យមានភ្លៀងធ្លាក់ជោកជាំនៅតំបន់អាម៉ាហ្សូន ទាំងមូល ពិសេសនៅតំបន់ជាច្រើនក្នុងប្រទេស ប្រេស៊ីល ។
ក្រុមអ្នកជំនាញខាងកសិកម្មនៅក្នុងប្រ ទេសប្រេស៊ីលបានដាក់គម្រោងស្រាវជ្រាវមួយដើម្បីឈ្វេងយល់ពីមូលហេតុដែលនាំឱ្យកើតមាន ទន្លេហោះ ហើយគម្រោងនេះដែរ គឺគេមាន បំណងតែមួយគត់ គឺចង់បញ្ជាក់ឱ្យបានច្បាស់ លាស់ពីប្រភព និងបរិមាណទឹកដែលនាំឱ្យកើត មានទន្លេហោះបែបនេះ ។
លោកចេរ៉ាដ ម៉ូស ដែលជាវិស្វករ និងជា អ្នកផ្តើមគំនិតបង្កើតគម្រោង “Flying Rivers” បានធ្វើដំណើរតាមយន្តហោះជាមួយក្រុមអ្នក វិទ្យាសាស្ត្រជាច្រើននាក់ទៀតដើម្បីប្រមែប្រមូល ភស្តុតាងនៃទន្លេហោះ តាំងពីឆ្នាំ២០០៣មកម៉្លេះ ហើយពួកគេក៏បានធ្វើការវិភាគលើភស្តុតាង ដែលទទួលបានទាំងអស់នោះនៅក្នុងមន្ទីរពិសោធន៍ ថាមពលនុយគ្លេអ៊ែរមួយ នៅក្នុងទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទន្លេ ហោះអាចបញ្ចោញទឹកបានប្រមាណជា២លាន-ម៉ែត្រគូបក្នុង១វិនាទី ។ ពួកគេបានរកឃើញ ទៀតថា ដើមឈើធំៗនៅក្នុងព្រៃអាម៉ាហ្សូនក្នុង ១ដើមអាចបង្កើតទឹកបាន៣០០លីត្រ ក្នុង១ថ្ងៃ តាមរយៈដំណើរនៃការរំហួត (ដើមឈើមាន ឫសស្រូបយកទឹករួចក៏បញ្ចោញទៅ ក្នុងបរិយា កាស) ។ ទឹកភ្លៀងជាងពាក់កណ្តាលនៅក្នុងព្រៃ អាម៉ាហ្សូន កើតមានដោយសារដើមឈើទាំង នេះឯង ខណៈដែលជិតពាក់កណ្តាលទៀតបាន មកពីការរំហួតពីបឹងបួរ ទន្លេ និងសមុទ្រ ។ អាងទន្លេក្នុងតំបន់ព្រៃអាម៉ាហ្សូន ទទួលបានទឹក ១៥.៤០០គីឡូម៉ែត្រគូបពីទឹកភ្លៀងក្នុង១ឆ្នាំ ដែលតួលេខនេះនាំឱ្យព្រៃអាម៉ាហ្សូនឈរនៅ ចំណាត់ថ្នាក់លេខ១នៅលើពិភពលោកជាតំបន់ផ្តល់ប្រភពទឹកច្រើនជាងគេបំផុត ខណៈដែល ប្រទេសរុស្ស៊ីដែលឈរនៅលេខ២ ទទួលបានទឹក ភ្លៀងត្រឹមតែ ៧៨០០គីឡូម៉ែត្រ គូបប៉ុណ្ណោះ ក្នុង១ឆ្នាំ ។
ទោះបីជាយ៉ាងណាក៏ដោយអាងទឹកទន្លេ នៅក្នុងព្រៃអាម៉ាហ្សូន កំពុងប្រឈមនឹងការ បាត់បង់រូបរាងរបស់វាផងដែរ ដោយសារតែ បម្រែបម្រួលរបស់ផែនដី ។ កំណើនសីតុណ្ហភាព នៅក្នុងតំបន់នេះ និងការកកើតឡើងនៃកាបូន ឌីអុកស៊ីតក៏ជាដើមហេតុមួយផងដែរ បណ្តាលឱ្យ ប៉ះពាល់ដល់អាងទន្លេនៅតំបន់ព្រៃអាម៉ាហ្សូន ៕
0 comments