Sunday, August 4, 2013

ប្រទះ​ឃើញ​សព​ទារក​ដែល​គេ​​ចោល​​នៅ​ក្បែរ​គំនរ​សំរាម​គួរ​ឲ្យ​រន្ធត់​

ប្រភព ​​VE-News

រាជ​ធា​នីភ្នំពេញ ៖ ​​កាល​ពីវេលាម៉ោ​ង៦​ព្រឹក ​ថ្ងៃទី​៤ ខែ​ សីហា ឆ្នាំ ២០១៣​​ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ ដោយ​​​ប្រជា​ពលរដ្ឋ​បាន​​​បាន​ប្រទះ​ឃើ​ញ​សាក​សព​ទារក​​ ដែល​គេ​យក​មក​បោះ​​ចោល​​នៅ​គំ​ន​រ​សំរាម​​ មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​ស្ថិតនៅ​ចំណុ​ចមហា​វិថី​​ព្រះ​មុនីវង្ស​ កែង​នឹង​វិថី​ន​គ​ររាជ​ ក្នុ​ង​ស​ង្កា​ត់​ស្រះ​ចក​ ខណ្ឌដូនពេញ ​។

តាម​ការ​សន្និដ្ឋាន​​បាន​ឲ្យ​ដឹង​ថា ទារក​នេះ​​​ទើបនឹងកើតប្រហែលជាង​ ១ សប្តាហ៍​ប៉ុណ្ណោះ​ និង​មា​ន​ទម្ងន់​ប្រហែល ២ គីឡូក្រាម។ ​តាម​ការ​គូស​បញ្ជាក់​របស់​ប៉ូលិស​​បាន​បង្ហាញ​ថា ទារក​នេះ​ស្លា​ប់​ដោ​យ​សារ​មាន​ន​រ​ណា​ម្នាក់​ចា​ប់ បោ​ក​ផ្ទប់​នឹង​វត្ថុ​រឹង​បណ្តាល​ឱ្យបែក​មុខ និ​ងក្បាលខ្ទេច រួចយក​ម​កបោះ​ចោល​ក្បែរគំនរ​សំរាមមុខមន្ទីរពេទ្យកាល់ម៉ែត។ តែ​​ទោះ​ជា​យ៉ាង​ណា​​​ក៏​មិន​ទាន់​មាន​ប្រភព​ណា​អះអាង​បញ្ជាក់​នៅ​ឡើយ​ដែរ ៕


Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top