ប្រភព៖Khmer-News
ថ្មីៗនេះ iPad mini 2
ចាប់មានព័ត៌មានដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់
ហើយពេលនេះយើងទទួលបានរូបភាពផ្នែកក្រោយអះអាងថា ជាសម្បករបស់
iPad mini ជំនាន់ទី២ ចេញពីគេហទំព័រ fanaticfone។
តាមរូបឃើញសំបកដ៏គួរឱ្យសង្ស័យនេះ ផលិតពីសារធាតុអាលុយមីញ៉ូម
ដែលរំពឹងថា បំពាក់លើ iPad Mini ជំនាន់ថ្មីទី២ ជាមិនខាន។
វាហាក់មិនមានការឌីហ្សាញថ្មីខុសពី iPad Mini ជំនាន់ទី១
នោះទេ។ សំបក iPad mini 2 អាចមានរូប Logo Apple
នៅផ្នែកខាងក្នុងប្លែកពីរបស់ iPad mini នាពេលបច្ចុប្បន្ន
ដែលមានតែនៅផ្នែកខាងក្រៅប៉ុណ្ណោះ។
iPad Mini 2 ខាងលើនេះបើតាមពាក្យចចាមអារាមខ្លះៗបាននិយាយថា
យ៉ាងហោចណាស់ក៏ hardware ទទួលបានការបង្កើនសមត្ថភាពដំណើរការ ហើយ
Software ក៏ដូច្នោះដែរ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS
7។
ពុំមានប្រភពណាមួយហ៊ានចេញមុខអះអាងដាច់ខាតទៅលើរូបដែលបានលេចឡើង
ខាងលើឡើយ ចំណែក Apple ខណៈពេលនេះ
ក៏នៅស្ងៀមមិនបានបង្ហើបឱ្យដឹងអ្វីនៅឡើយ
ខណៈដែលមានការបង្ហាញខាងលើនេះ៕
0 comments