Saturday, August 3, 2013

តាអាយុ ៥៣ឆ្នាំ ចាប់យាយ មេម៉ាយ អាយុ ៦២ឆ្នាំ រំលោភ បានសម្រេច ២ដង យាយប្តឹងឲ្យ អ.ហ ចាប់ខ្លួន

ប្រភពដើមអំពិល

ខេត្តបន្ទាយមានជ័យ៖ តាចាស់វ័យ ៥៣ឆ្នាំម្នាក់ ត្រូវកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជននៃទីបញ្ជាការ កងរាជអាវុធហត្ថ (អ.ហ) ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ព្រហ្ម ថេង ធ្វើការ ឃាត់ខ្លួន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ ក្រោយពីទទួលបានពាក្យបណ្តឹងថា ជនសង្ស័យបានធ្វើសកម្មភាព ចាប់រំលោភយាយចាស់ អាយុ ៦២ឆ្នាំម្នាក់ បានសម្រេច។

លោក ព្រហ្ម ថេង នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃទីបញ្ជាការ អ.ហ ខេត្ត បន្ទាយមានជ័យ បានឲ្យដឹង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣នេះថា ជនសង្ស័យមាន ឈ្មោះ យុន យីន ភេទ ប្រុស អាយុ ៥៣ឆ្នាំ រីឯស្រ្តីរងគ្រោះ មានឈ្មោះ ជ.ន.ម អាយុ ៦២ឆ្នាំ មេម៉ាយជាង១០ឆ្នាំ ហើយបច្ចុប្បន្នពួកគេ រស់នៅក្នុងភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក ព្រហ្ម ថេង បានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យ យុ យីន នេះ ផឹកស្រាស្រវឹង បានធ្វើសកម្មភាព ចាប់រំលោភជនរងគ្រោះ ជ.ន.ម រំលោភបានសម្រេច ២ដង នៅលើផ្ទះ និងលើជណ្តើរ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ កន្លងទៅ។

ក្រោយសួរនាំ ជនសង្ស័យត្រូវបាន ការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីច្បាប់៕




Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top