Saturday, August 3, 2013

បណ្តាញ Facebook នៅវៀតណាមកំពុងតែ កក្រើករឿងបន្លំខ្លួនជាម៉ូតូឌុប រួចរំលោភជនរងគ្រោះ

ប្រភព៖Khmer-Note

នាពេលថ្មីៗនេះ បណ្តាញសង្គម Facebook នៅប្រទេស វៀតណាមកំពុងតែ មានភាពកក្រើកយ៉ាងខ្លាំងក្លាមួយ បន្ទាប់ពីមានករណី បុរសម្នាក់ បន្លំខ្លួនជាម៉ូតូឌុប រួចឌុបជនរងគ្រោះយក ទៅរំលោភ។ ជនល្មើសដែល មានឈ្មោះថា Tran Van Loung អាយុ៣៤ឆ្នាំ បានបន្លំខ្លួន ជាម៉ូតូឌុបខណៈពេល ដែល នារីរងគ្រោះឈរចាំឡាន ក្រុងពេលនាងចេញ ពីធ្វើការនៅក្នុង សង្កាត់ Kim Loung ។ ជនល្មើសនឹង ជនរងគ្រោះ បានត្រូវថ្លៃគ្នា ក្នុងការឌុប ទៅផ្ទះដូចម៉ូតូឌុប ទូទៅ រួចក៍ឈ្លៀត ឪកាស ជិះបង្វៀងផ្លូវ ក្នុងគោល បំណងយកនាងទៅរំលោភ ។ លុះពេលជិះបានពាក់កណ្តាល ផ្លូវជនរងគ្រោះ បាននិយាយថា ជិះខុសផ្លូវ តែជនល្មើសបានប្រកែកថា គេចផ្លូវដែលមាន ប៉ូលីសព្រោះនាងគ្មានមួកសុវត្ថិភាព។ លុះដល់ផ្លូវស្ងាត់ ជនល្មើសបានឈ្លៀត ឪកាសរំលោភនាង រហូត បានសំរេចតែម្តង ហើយពេលនេះ ករណីរំលោភមួយនេះ ត្រូវបានយុវវ័យ ជាច្រើន បង្ហោះចែកចាយគ្នា ពេញ Facebook អោយប្រុងប្រយត្ន័ ម៉ូតូឌុបដែលមើលទៅខុសប្រក្រតី៕




Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top