Saturday, August 3, 2013

អគ្គិភ័យ ឆាបឆេះតូប លក់ចានឆ្នាំង របស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ ប្រទេសថៃ

ប្រភព : ដើមអំពិល

ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យឆាបឆេះ តូបលក់ចានឆ្នាំង របស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ ប្រទេសថៃ កាល ពីវេលាម៉ោង៣និង៤៥នាទី ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ ដែលគេពុំទាន់ដឹងថា ការឆេះនោះបណ្តាលមកពី អ្វីឲ្យប្រាកដនៅឡើយទេ។
អាជីវករលក់ដូរ ក្នុងផ្សារខាងលើ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា ការឆេះនេះ បានបណ្តាលឲ្យ តូបលក់ ចាន ឆ្នាំង របស់អាជីវករខ្មែរចំនួន ៤តូប រងការខូចខាតមួយចំនួនធំ។ តូបលក់ចានធំជាងគេនោះ ម្ចាស់ មានឈ្មោះ លី ហ៊ូវ ។ ពុំទាន់ដឹងពីទំហំ នៃការខូចខាតនៅឡើយទេ។
អាជីវការរូបនេះ បានបន្តថា មកដល់ម៉ោង៤និង២០នាទីនេះ ភ្លើងត្រូវបានរលត់ទៅវិញហើយ បន្ទាប់ពីមាន អាជ្ញាធរស្រុកអារញ្ញ ខេត្តស្រះកែវ និងសមត្ថកិច្ចខាងពន្លត់អគ្គិភ័យថៃ ជួយពន្លត់អស់ទឹកជាង ១០រថយន្ត។

ជុំវិញករណីនេះ ពុំទាន់មានប្រភពណាមួយបញ្ជាក់ថា អគ្គិភ័យនេះបណ្តាលឲ្យមានការឆេះឡើង ដោយសារអ្វី ប្រាកដនៅឡើយទេ។ ប៉ុន្តែព័ត៌មានមួយចំនួនសន្និដ្ឋានថា អាចឆេះដោយទុស្សេខ្សែភ្លើង៕  

khmer news

khmer news

khmer news

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top