Sunday, August 4, 2013

ក្មេងប្រុស អាយុ ១០ឆ្នាំ ម្នាក់ រកឃើញខ្មោច Mummy បុរាណរបស់អេហ្ស៊ីប (មានវីដេអូ)

ប្រភព : Khmer:Load

យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា ក្មេងបុ្រស សញ្ជាតិអាល្លឺម៉ង់ អាយុ ១០ឆ្នាំ ម្នាក់ បានរកឃើញ នូវមឈូសដាក់ សាកសពបុរាណមួយក្នុងនោះ ស្ថិតនៅឯបន្ទប់តូច ក្រោមដំបូលផ្ទះ លោកយាយ របស់គេ។
ក្មេងប្រុសដែលបានរកឃើញ មឈូស រូបនេះ មានឈ្មោះ Alexander Kettler ហើយក្រោយពីបើកមើលរួចមក ឃើញថា នៅក្នុងនោះ មានសាកសពខ្មោច mummy មួយ និង ជាសាកសពពិត ឥតក្លែងក្លាយ ដែលជាសាកសព បន្សល់មកតាំងពី សម័យអេហ្ស៊ីប បុរាណ មកម្ល៉េះ។ យ៉ាងណាមិញ ឪពុករបស់ក្មេងប្រុស លោក Lutz Wolfgang Kettler បានប្រាប់ឲ្យដឹងថា គាត់មិនទាន់បាន ធ្វើការពិនិត្យ តាមរយៈម៉ាស៊ីន X-ray ទៅលើវត្ថុដ៏អាថ៌កំបាំង នេះនៅឡើយទេ ដោយគាត់មានគំរោង ចង់ដឹកទៅកាន់ ទីក្រុង ប៊ែកឡាំង នៃប្រទេសអាល្លឺម៉ង់ ដើម្បីអោយអ្នកជំនាញ ពិនិត្យមើលដោយផ្ទាល់តែម្តង។
គួរបញ្ជាក់ដែរថា ឪពុករបស់លោក Lutz កាលពីនៅរស់ បានទៅកាន់ តំបន់អាហ្វ្រិកខាងជើង ក្នុងកំឡុង ទស្សវត្សន៍ ឆ្នាំ១៩៥០ ហើយ នៅសម័យកាលពេលនោះដែរ មានការជួញដូរ សាកសពខ្មោច mummy បុរាណនេះ ទើបហេតុនេះហើយ បានជាមាននៅសល់ក្នុងផ្ទះ របស់ម្តាយគាត់បែបនេះ ហើយត្រូវបានកូនប្រុស របស់ គាត់រកឃើញ។



Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top