ភ្នំពេញ ៖ បុរសជាកម្មករ ម្នាក់ ត្រូវរងបួសរលាកខ្លួន ប្រាណ និងដៃជើង ដោយសារផ្ទុះចង្រ្កាន ចំហុយ ប្រហិត ក្នុងសិប្បកម្មផលិត ប្រហិតសាច់គោ មួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ ៣បេ ផ្លូវលេខ២៤បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃទី៤ សីហា ២០១៣ ។
តាមការរៀបរាប់របស់ក្រុម កម្មករដែលនៅក្នុងហេតុ ការណ៍នេះ បាននិយាយថា ជនរងគ្រោះបានយកធុងហ្គាសថ្មី ទៅប្តូរធុងចាស់ ដែលអស់ហ្គាស ខណ:នោះ ប្រហែលជនរងមួលបិទក្បាលវ៉ានធុងហ្គាសមិនជាប់ បណ្តាលឲ្យឆាបឆេះជា អណ្តាតភ្លើង ខណ:ជនរងគ្រោះ កាច់កុងតាក់ បង្កាត់ភ្លើងនោះ ក៏បង្កឱ្យមានការឆាបឆេះមួយឈុលបណ្តាលឱ្យជនរងគ្រោះរលាកខ្លួន ភ្លាមៗនោះ ក្រុមកម្មករនៅក្នុងសិប្បកម្មបានយកបំពង់ បាញ់ពន្លត់ភ្លើង មកជួយ ពន្លត់ទាន់ពេល វេលា ទើបមិនបណ្តាលឱ្យឆេះរាលដាលទៅកន្លែងផ្សេងទៀត ។
បុរសជាកម្មករដែលរលាក ខ្លួនប្រាណ និងដៃជើងនេះ ឈ្មោះ ប៉ែន សុធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករនៅក្នុងសិប្បកម្មផលិតប្រហិតសាច់គោ។
នៅក្នុងហេតុការណ៍នោះ មានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង មកជួយអន្តរាគមន៍ដែរ ប៉ុន្តែអត់បានបាញ់ទឹកពន្លត់ទេ ព្រោះភ្លើងបានក្រុមកម្មករ យកបំពង់បាញ់ ពន្លត់បានទាន់ពេលវេលា ៕
0 comments