ពិតជាសំនួរ ដែលមាន មនុស្សមួយចំនួន មិនជឿថា មនុស្ស ដុះកន្ទុយនោះទេ តែវា ជារឿងពិតមួយ ដែលបាន កើតឡើង លើកុមារ ឥណ្ឌាម្នាក់។
កុមារា ម្នាក់នេះ មានឈ្មោះថា Ali Khan ដែលរូបគេ ទើបតែ មានអាយុ ១២ឆ្នាំ ប៉ុណ្ណោះ តែ អ្វីដែលគួរអោយ ចាប់អារម្មណ៍នោះ គឺ កុមារា ម្នាក់នេះ ដុះកន្ទុយ ប្រវែងជា មួយតឹក នៅពីក្រោយ ខ្នងរបស់គេ តាំងតែពីតូច។
បើគិតតាម វិទ្យាសាស្រ្ដ កន្ទុយបែបនេះ អាចជា ដុំសាច់ដុះ ឬ ក៏អាច ជា សញ្ញា នៃ ជំងឺអ្វីមួយផងដែរ។
ម្យ៉ាងវិញទៀត ទោះបីជាមានការ ណែនាំ ពីគ្រូពេទ្យ ជំនាញ អោយរូបគេ កាត់សាច់កន្ទុយនោះ ចេញក៏ដោយ ក៏ក្មេងម្នាក់នេះ មិនព្រម ជាដាច់ខាត។
កុមារា ម្នាក់នេះ បាននិយាយថា រូបគេ ស្រលាញ់ កន្ទុយ ដែលដុះចេញ មកនេះ ខ្លាំងណាស់ ព្រោះវា ធ្វើអោយ រូបគេ ប្លែកពីមនុស្ស ទូទៅ ហើយបើគិត តាម សាសនា ហិណ្ឌូវិញ ពួកគេ គិតថា នេះគឺជាអំណោយ ដ៏ថ្លៃថ្លា ពីព្រះជាម្ចាស់។
តើប្រិយមិត្តយល់យ៉ាងណាដែលចំពោះរឿងរ៉ាវទាំងនេះ?
0 comments