Sunday, August 4, 2013

លិចទូកក្នុងដែនទឹក ម៉ាឡេស៊ី, ជនចំណាកស្រុក ៣២នាក់បាត់ខ្លួន

ប្រភព៖ ដើមអំពិល

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ ២០១៣ នេះថា ជន ចំណាកស្រុក ខុសច្បាប់ប្រមាណជា ៣២នាក់ កំពុងតែបាត់ខ្លួន នៅឡើយ បន្ទាប់ពីទូក ដែលពួកគេជិះទៅ ស្រុក កំណើតវិញនៅប្រទេស ឥណ្ឌូណេស៊ីនោះ បានលិចដោយ សារតែជួបប្រទះនូវ រលកធំៗក្នុងដែនទឹក របស់ប្រទេស ម៉ាឡេស៊ីនោះ ។ នេះបើយោងតាម សេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងតំបន់។

ប៉ូលិសដែលកំពុងតាមដាននៅកន្លែង កើតហេតុបានអះអាងថា មានជនភៀស យ៉ាងហោច ណាស់ក៏ ៤០នាក់ ដែរដែលបាន ជិះនៅលើទូកនោះ ហើយវាបានលិច នៅក្នុងដែនទឹកនៃរដ្ឋ ចូហរ ភាគខាងត្បូងប្រទេស ម៉ាឡេស៊ី ដោយពួកគេគ្រោងធ្វើដំណើរ ទៅកាន់កោះបាតាំ របស់ ប្រទេសឥណ្ឌូណេស៊ីកាល ពីល្ងាចថ្ងៃព្រហស្បតិ៍ មកម្ល៉េះ ដើម្បីចូលរួមក្នុងពីធី បុណ្យសាសនា មូស្លីមមួយដែល មានឈ្មោះថា អេដ អ៊ុល ហ្វីត។ ទូកខាងលើនេះបានលិច នៅពេលដែលកំពុង ធ្វើដំណើរទាំង ពាក់កណ្តាលអាធ្រាត តែម្តង។

បើតាមមន្ត្រីប៉ូលិស ប្រចាំតំបន់ គឺលោក ម៉ូដ ណ័រ រ៉ាហ្ស៊ីដ បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន ជាតិ ប៊ឺណាម៉ា របស់ ម៉ាឡេស៊ី ថា មានជនភៀសខ្លួនតែ ៨នាក់ប៉ុណ្ណោះដែលត្រូវបានគេជួយ សង្គ្រោះ ដោយកងកម្លាំងប៉ូលិស និង ទូកនេសាទ រហូតដល់ល្ងាចថ្ងៃសុក្រ ម្សិលមិញនេះ។ ដោយឡែកមនុស្សដែលកំពុងបាត់ខ្លួន ៣២នាក់ទៀត នោះ ក្រុមសង្គ្រោះក៏កំពុងតែបន្ត ប្រតិបត្តិរុករកបន្ថែមទៀតផងដែរនៅព្រឹកថ្ងៃសៅរ៍។

គួរបញ្ជាក់ថា ជនចំណាកស្រុករបស់ប្រទេសឥណ្ឌូនេស៊ី តែងតែលួចចូលទៅស្វែងរកការងារ ធ្វើនៅប្រទេស ម៉ាឡេស៊ី ដោយខុសច្បាប់ ហើយក៏ដោយសារតែគ្រួសារមួយចំនួននៃប្រទេស ទំាងពីរមានទំនាក់ទំនងដែរនោះ។ ចំពោះគ្រោះថ្នាក់លិចទូកស្រដៀងគ្នានេះ ក៏បានកើតឡើង ម្តងដែរកាលពីអំឡុងខែ កក្តដា ដែលបានបណ្តាលឲ្យ មនុស្សម្នាក់ស្លាប់ និង មួយចំនួនទៀត បាត់ខ្លួន ៕


Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top