Saturday, September 7, 2013

ព្យា​យា​ម​ចង​.​ក​​សម្លាប់​​ខ្លួន​តែ​​មិនបាន​​​សម្រេច បន្ទាប់ពី​​ទាស់​​ពាក្យ​សម្ដី​​ជាមួយ​សង្សារ

រាជ​ធានីភ្នំពេញ៖ បុរស​ម្នាក់​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ក្រោយពី​មាន​ទំនាស់​ ពាក្យសម្ដី​ជាមួយ​សង្សារ តែ​សំណាងល្អ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ទាន់ រួច​ផុត​ពី​សេចក្តី​ស្លាប់ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៦​ខែ កញ្ញា ឆ្នាំ​២០១៣ ត្រង់​ចំណុច​ក្រោយ​វត្ត​បុ​ទម តាម​បណ្ដោយ​ផ្លូវ​លេខ​១៩ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ។
បុរស​រងគ្រោះ​មានឈ្មោះ រី សុ​ផា ភេទ ប្រុស អាយុ​២១ មុខរបរ​ជាជាង​កាត់សក់ ស្រុកកំណើត នៅ​ស្រុក​ច្បារមន ខេត្ត​កំពុងស្ពឺ ។
មុន​ពេល​កើតហេតុ​ជង​រងគ្រោះ​បាន​និយាយ​ទូរស័ព្ទ ប្រកែក​ជាមួយ​សង្សារ ក្រោយមក​ក៏​ ឡើង​ទៅ​លើ​ផ្ទះ យក​ខ្សែ​មក​ចងក ធ្វើ​អត្តឃាត តែ​ ត្រូវ​បាន​អ្នកជិតខាង​ឃើញ ជួយសង្គ្រោះ​ទាន់​ពេលវេលា​រួច​ផុត​ពី​សេចក្តីស្លាប់ ៕


ប្រភពពី៖KHmerOnlineNews
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top