ភ្នំពេញ: កិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរ ដែលដឹកនាំដោយសម្តេច ហ៊ុន សែន និងលោកសម រង្ស៊ី នឹងជួបគ្នាបន្ត នៅម៉ោង ៩ ព្រឹក ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៣ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនោះ ដើម្បីបន្តចរចាដោះស្រាយបញ្ហាជាតិ។
សូមបញ្ជាក់ថា កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៦ខែកញ្ញានេះ រវាងមេដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានធ្វើឡើងមានរយៈពេលជាង ៤ម៉ោង នៅរដ្ឋសភា។ កិច្ចប្រជុំ ដែលដឹកនាំដោយសម្តេចហ៊ុនសែន និងលោកសមរង្ស៊ី បានឯកភាពគ្នាលើគោលការណ៍ ៣ ចំណុច៖
១-ភាគីទាំងពីរ ឯកភាពគ្នា គោរព និងអនុវត្តដោយហ្មត់ចត់ តាមព្រះរាជសាររបស់ព្រះមហាក្សត្រ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលព្រះអង្គ អំពាវនាវចំពោះជនរួមជាតិទាំងមូល ដែលជាក្រុមបាតុករ និងក្រុមសមត្ថកិច្ច សូមបញ្ឈប់ការប្រើអំពើហិង្សា តាមរូបភាពណាក៏ដោយ ដូចជាការគប់ដុំថ្ម និងការប្រើប្រាស់អាវុធ ដែលបណ្តាលអោយបងប្អូនទាំងអស់គ្នា ទទួលរងរបួស ឬបាត់បង់ជីវិត និងបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ហើយងាកមកប្រកាន់យកប្រពៃណីអហិង្សា ខិតខំយោគយល់គ្នា រាប់អានគ្នាជាខ្មែរដូចគ្នា និងអត់ធ្មត់ជាអតិបរមា ដើម្បីបញ្ជៀសអស្ថិរភាព នៃជាតិយើង ព្រមទាំងរក្សាភាពថ្លៃថ្នូរ និងភាពស្ងាត់ស្ងៀម ដើម្បីទុកឱកាសរកដំណោះស្រាយបញ្ហាជាតិយើងទាំងអស់គ្នា។
២-ភាគីទាំងពីរ ព្រមព្រៀងគ្នា នឹងបង្កើតយន្តការមួយ ដើម្បីកែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។
៣-ភាគីទាំងពីរ នឹងបន្តជួបចរចាគ្នាតទៅទៀត តាមគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហារបស់ជាតិ៕
____________________
ប្រភព៖CEN
Monday, September 16, 2013
សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី នឹងបន្តចរចាដោះស្រាយបញ្ហាជាតិ នៅព្រឹកថ្ងៃទី១៧កញ្ញា
Related Posts
ក្រសួងធនធានទឹក បញ្ជាក់ថា ភ្លៀងធ្លាក់នៅបន្ត១សប្តាហ៍ទៀត និងទឹកទន្លេបន្តឡើងដល់ខែតុលា
13/09/2013 - No Comments
ប្រទះឃើញ គេផ្លុងចោល គ្រឿងផ្ទុះ នៅ ៣កន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ (មានវីដេអូ)
13/09/2013 - No Comments
0 comments