បើគ្មានអ្វីផ្លាស់ប្តូរនោះទេលទ្ធផលផ្លូវការនៃការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣
នឹងត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសនៅថ្ងៃទី៨
ខែកញ្ញា ឆ្នាំ២០១៣ ស្អែកនេះ។
ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនេះ
គឺបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយពាក្យបោះឆ្នោតចប់រួចរាល់
ហើយការប្រកាសលទ្ធផលនេះ នឹងត្រូវផ្សាយតាមទូរទស្សន៍ និងវិទ្យុជាតិ
និងគេហទំព័រគ.ជ.បផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី១២ សីហា កន្លងទៅគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត បានប្រកាស លទ្ធ ផលបណ្តោះអាសន្ន នៃការបោះឆ្នោត
ជាតិអណត្តិទី៥។ ក្រោយការ លទ្ធ ផលប្រកាសនោះភ្លាម
មានគណបក្សនយោបាយមួយចំនួន ពិសេសគណបក្សសង្គ្រោះជាតិ មិនពេញចិត្ត
នឹងប្រកាសដាក់ប្ដឹងទាស់ នឹងលទ្ធផលបោះឆ្នោតនេះទៅ គ.ជ.ប។
លទ្ធផលដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា
ទទួលបានសម្លេងគាំទ្រច្រើនជាងបក្សសង្គ្រោះជាតិ៕
ប្រភពពី៖ KhmerOnlineNews
0 comments