ផលិតផលថ្មីនេះ ហៅថា “នោមត្រង់” មានលក្ខណៈជាបំពង់ជ័រ សំរាប់បង្ហូរ និង ត្រូវបានផលិតឡើងមក ដើម្បីសម្រួលដល់បុរសៗ ខណៈពេល ដែលពួកគេចូលបត់ជើងតូច នៅក្នុងបន្ទប់ទឹក ព្រោះថា បើសិនជានរណាម្នាក់ តំរង់គោលដៅ មិនចំចំនុច ដែលតម្រូវទេនោះ នឹងរងការផាកពិន័យជាប្រាក់ ជាក់ជាមិនខាន ដែលនេះ ជាច្បាប់ថ្មីមួយ ដែលទើបនឹងត្រូវបានយកមកអនុវត្ត។ ចំពោះនរណា ដែលត្រូវមន្ត្រីមានសមត្ថកិច្ច ចាប់បាន ថាបត់ជើងតូច មិនត្រូវចំកន្លែង ដែលបានកំណត់ទេនោះ នឹងត្រូវពិន័យប្រាក់ចំនួន ១០០យ័ន ឬ ស្មើនឹងជាង ១៦ដុលា្លរអាមេរិក។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភពពី៖ខ្មែរឡូត
0 comments